បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ មានជ័យ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ប្រសាសន៍​ទាំង​១៩​ចំណុច ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​…

​ខេត្ត​បន្ទាយមានជ័យ​៖ ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨ និង ០០​នាទី នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ប្រសាសន៍​ទាំង ១៩​ចំណុច របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា  អគ្គ​មេ​បញ្ជា ការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ នា​ថ្ងៃ​ទី​១៤  ខែ​កញ្ញា  ឆ្នាំ​២០១៨  ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។​

​ដែល​មាន​សមាសភាព​ចូលរួម​ពី​បណ្តា​មន្ទីរ ការិយាល័យ មូលដ្ឋាន​ក្រុង​/​ស្រុក ស្នាក់ការ​សន្តិសុខ និង​នាយ​-​នាយរង​អាវុធហត្ថ ចំនួន ១៣៩ នាក់ ។ ខ្លឹមសា​រទាំង ១៩ ចំណុច រួមមាន ៖ ១-​ការងារ​ចាត់តាំង   ២-​ការងារ​កសាង​អង្គភាព ៣-​ការងារ​អប់រំ  ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល  ៤-​ការងារ​ប្រតិបត្តិការ  ៥-​ការងារ​គ្រប់គ្រង​ត្រា​សិទិ្ធ និង​ត្រា​ឈ្មោះ​របស់​មេ​បញ្ជាការ  ៦-​ការទទួលខុសត្រូវ​បោះពុម្ភ និង​ផលិត​ឯកសារ  ៧-​ការងារ​គ្រប់គ្រង និង​ចាត់ចែង​លិខិតស្នាម​ចេញ​-​ចូល  ៨-​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ផ្ទៃក្នុង  ៩-​ត្រួតពិនិត្យ​ពេលវេលា​ធ្វើ​ការងារ និង​ការ​គ្រង​ឯកសណ្ឋាន  ១០-​ការងារ​ផ្គត់ផ្គង់​ជីវភាព  ១១-​ការងារ​ហិរញ្ញវត្ថុ  ១២-​ការងារ​ប្រើប្រាស់​ទឹក​ភ្លើង  ១៣-​ការងារ​គ្រប់គ្រង​អចលនទ្រព្យ  ១៤-​ការងារ​គ្រប់គ្រង​មធ្យោបាយ  សម្ភារៈ  បរិក្ខា   ១៥-​ការងារ​គ្រប់គ្រង​អាវុធ  គ្រាប់រំសេវ  ១៦-​ការងារ​រៀបចំ​ខ្លឹមសារ​សុន្ទរកថា​ផ្សេងៗ  ១៧-​ការងារ​ចាត់ចែង​វត្ថុ​អនុស្សាវរីយ៍  ១៨-​ការងារ​ថតរូប  វីដេអូ  រក្សា​ទុកជា​ឯកសារ  ១៩-​ការងារ​ចាត់ចែង​លិខិតអញ្ជើញ​ផ្សេងៗ  ។

​ក្រោយ​ពី​ផ្សព្វផ្សាយ​ខ្លឺមសា​រទាំង ១៩ ចំណុច ខាងលើ  លោក​ឧត្តមសេនីយ៍ត្រី  បោ​ន ប៊ិន  បាន​បញ្ជាក់បន្ថែម​ថា​៖ គ្រប់​បណ្តា​មូលដ្ឋាន​ស្រុក​/​ក្រុង និង​ស្នាក់​ការ​សន្តិសុខ​ការិយាល័យ  នាយទាហាន  នាយទាហានរង និង​ពល ទាហាន​ទាំងអស់  ត្រូវ​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​នូវ​តួនាទី​-​ភារកិច្ច និង​បទបញ្ញត្តិ​ផ្សេងៗ ដែល​ថ្នាក់លើ​បានដាក់ចុះ ត្រូវ​គោរព​វិន័យ និង​បទបញ្ជា​ផ្ទៃក្នុង របស់​កងរាជអាវុធហត្ថ ក៏ដូចជា​លក្ខន្តិកៈ​របស់​កង​យោធពលខេមរភូមិន្ទ អោយបាន​ដាច់ខាត គោរព​ច្បាប់​ចរាចរ និង កម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវធ្វើ ខ្លួន​អោយ​សមស្រប​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ និង ហាម​ដាច់ខាត​មិន​អោយ​មាន​ពាក់ព័ន្ធ នឹង​បទល្មើស​ផ្សេងៗ​ផងដែរ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!