ទាន់ហេតុការណ៍
​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​លម្ហ​សមុទ្រ​ផ្ទៀងផ្ទាត់​ចំនួន​កោះ ថ្ម​ប៉ប្រះ​ទឹក និង​ថ្មដុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ==> ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ==> កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ==> ​សង្វៀន​ជល់​មាន់​មួយកន្លែង​ដែល​មាន​ភាគហ៊ុន​ចូលរួម​នោះ​មានឈ្មោះ លោក​វណ្ណ លោក​ខេមរា បើក​លេង​ជា​រៀង​រាល់ថ្ងៃ​នៅ​ផ្លូវ​វត្ត​គោក​ទ្រី​ក្រុង​នៅ​ខេត្ត​សៀមរាប​សមត្ថកិច្ច​មិន​ធ្វើ​ការចុះ បង្ក្រាប​ម្តងណា​ឡើយ !!! ==> ទីតាំង​រោង​សន្និធិ​គ្មាន​ច្បាប់​អនុញ្ញាត ១១​ទីតាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​បង្ក្រាប ! ==> ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ក្រោម​ធិបតី​ភាព​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​ ==> ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​មាន​ប្រវែង​(៣៧៥០ ម៉ែត្រ​)​ពេលនេះ​បាន​ក្លាយជា​ការពិត​ហើយ​ ==> ​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

​លោក​អភិបាល​ខេត្ត​កំពត នឹង​ជំរុញ​ឱ្យមាន​បណ្តាញ​ទឹក​ស្អាត​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​

​លោក​អភិបាល​ខេត្ត​កំពត នឹង​ជំរុញ​ឱ្យមាន​បណ្តាញ​ទឹក​ស្អាត​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

កំពត ៖ លោក ជាវ តា​យ​៖ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មី នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត នឹង​មាន​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ ក្នុងតម្លៃ​មួយ​សមរម្យ​អាច​ទទួលយកបាន​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍ របស់លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែង​ក្នុង​ពិធី​ចែក​សម្ភារៈ​ទឹកស្អាត និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៥៦១​គ្រួសារ នៅក្នុង​បរិវេណ​វត្ត​ពោធិ៍ ស្ថិតក្នុង​ភូមិ​វត្ត​ពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ជាវ តា​យ បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ពេល​នេះ​លោក​នឹង​ជំរុញ​ដល់​ផ្នែក​ជំនាញ​នានា​អភិវឌ្ឍ​ខេត្តកំពត​ឱ្យមាន​ភាព​លេចធ្លោ ពិសេស​ការស្ថាបនា​ផ្លូវ ដើម្បី​កែលម្អ​សោភ័ណភាព​ខេត្ត​កំពត​របស់​យើង​ឱ្យ​កាន់តែ​ស្រស់បំព្រង​ថែមទៀត ហើយ​អ្វី​ដែល​សំខាន់ លោក​ត្រូវ​តែ​អភិវឌ្ឍ​ខេត្តកំពត​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ពិសេស​បណ្តាញទឹក បណ្តាញ​អគ្គិសនី ដែល​ជា​ប្រភព​ធនធាន​មួយ​ដែល​យើង​មិន​អាច​ខ្វះ​បាន​។​

​លោក​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​គណៈ​អភិបាលខេត្ត លោក​មិន​អាច​យកសំដី​ខ្យល់​មក​ប្រើប្រាស់​នោះ​ទេ បើ​និយាយ​ហើយ​ត្រូវតែ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បាននិងកំពុង​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

​លោក​ថា ខេត្ត​កំពត​មាន​សក្តានុពល​មាន​ច្រើន ដូច្នេះ​អំឡុង​ពេល​ខាង​មុខ​រដ្ឋ​បាល​ខេត្ត​ត្រូវតែ​យក​ខេត្ត​ចិញ្ចឹម​ខេត្ត យក​ឆ្នេរ​ចិញ្ចឹម​ឆ្នេរ ដើម្បី​អភិវឌ្ឍ​ខេត្ត​យើង​ឱ្យបាន​ល្អ ដោយ​មិន​អាច​ចាំ​ពេល​វេលា​នោះទេ ហើយក៏​មិន​អាច​ឱ្យ​ពេលវេលា​ចាំ​យើង​ដែរ ។​

​ចំណុច​នេះ​លោក​សូមបញ្ជាក់​ថា បើ​យើង​រង់ចាំ​ពេលវេលា​បានន័យថា ឆ្នាំ​នេះ​គិត ទើប​ឆ្នាំក្រោយ​ធ្វើ លុះ​ដល់​ឆ្នាំ​ក្រោយ​ទៀត​ទើប​បាន​ប្រើប្រាស់ ចុះ​បើ​ធ្វើ​របៀប​នេះ​តម្រូវការ​របស់​បរជា​ពលរដ្ឋ​ទទួល​បាន​ដែរឬទេ​?​បើ​របៀប​នេះ​នៅ​តែ​រង់ចាំ ចាំ​ហើយ ចាំ​ទៀត នេះ​ជា​ករណី​ចាំបាច់​គឺ​ចាប់ពី​ថ្ងៃនេះ​ទៅ​នៅ​ចំណុច​ណា​ប្រឈម លោក​នឹង​មាន​បង្កើត​ក្រុម​វិស្វកម្ម អន្តរាគមន៍​របស់​ខេត្ត​កំពត​ដើម្បី​អនុវត្ត​កិច្ចការ​ព្រម​គ្នា ធ្វើ​បែប​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វល់​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ឱ្យបាន​ទាន់​ពេលវេលា​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!