រដ្ធមន្ដ្រី​កសិកម្ម បាន​អញ្ជើញ ពិនិត្យ​សកម្មភាព​ការ​រងារ​ចាត់ចែង នឹង​គ្រប់គ្រង​របស់​វិទ្យាសា្ថន​ស្រាវជ្រាវ​កៅស៊ូ កម្ពុជា ស្ថិតនៅ​ឃុំ​ជី​រោទ៌ ស្រុក​ត្បូងឃ្មុំ

​ត្បូងឃ្មុំ ៖ កាលពី​ព្រឹក​ថ្ងៃ​សៅ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ ពិនិត្យ​សកម្មភាព​ការងារ​ចាត់ចែង និង​គ្រប់គ្រង របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ស្ថិតនៅ​ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ​។

​មានប្រសាសន៍​ណែនាំ រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​ថ្នាក់ដ​នាយក​វិទ្យាស្ថាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ដែល​នៅ​ខ្វះខាត​ឲ្យបាន​ល្អ​ប្រសើរ សាកស​ម​ជា​មន្ទីរពិសោធន៍ និង​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​បច្ចេកទេស​កៅស៊ូ​កម្ពុជា​ដល់​កសិករ សហគមន៍ និង​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យមាន​ការ រីកចម្រើន​នា​ពេលអនាគត ។​

​ទន្ទឹមនេះ លោក​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ដែល​បាន​មក​បម្រើការ នៅ​វិទ្យាស្ថាន​ទាំងអស់​ឲ្យ​បន្ត​ខិតខំ​បន្ថែម ទៀត​ដើម្បី​អភិវឌ្ឍន៍ វិទ្យាស្ថាន​ឲ្យ​រីកចម្រើន ។​

​វិទ្យាសា្ថន​ស្រាវជ្រាវ​កៅស៊ូ កម្ពុជា​បាននិងកំពុង​បំពេញ​តួនាទី​ជា​កន្លែង​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ដំណាំ​កៅស៊ូ​កម្ពុជា ៕

 

Filed in: ត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 7251 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!