​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព រវាង​ខេត្ត​កំពត​-​កែប ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​គៀង​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

កំពត ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១៨ នៅ​ទីលាន​បាល់ទាត់​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ទទួល​បើក​ការប្រកួត​កីឡា​ប្រភេទ​បាល់ទាត់​ហ្វុត​សាល​(fottsall)​ជា​លក្ខណៈ​មិត្តភាព​រវាង​ខេត្ត​កំពត​-​ខេត្ត​កែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​-​និង​ខេត្ត​គៀង​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​វត្តមាន​ចូលរួម​ជា​ថ្នាក់​ដឹកនាំ​ប្រតិភូ​ពី​សំណាក់​លោក​ដួង សា​វ៉ាន់​អនុប្រធាន​ប្រចាំការ​តំណាង លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត លោក​សោម ពិសិដ្ឋ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រណសិរ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប និង​លោក​ស្រីឡេ ធី​វ៉េ​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម​។​

ការប្រកួត​នេះ​គឺជា​ការជួបជុំ​រវាង​តំណាង​ថ្នាក់ដឹកនាំ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួមគ្នា​អភិវឌ្ឍន៍​រវាង​គណៈម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវ​ឌ្ឍ​ន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត ខេត្ត​កែប​ជាមួយ​គណៈកម្មាធិកា​ររ​ណ​សិរ្ស​មាតុភូមិ​វៀតណាម​ខេត្ត​គៀង​យ៉ាង ដំណាក់កាល​ឆ្នាំ​២០១៧-២០១៩ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្តទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 4112 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!