​លោកស្រី ម៉ែន នារី​សោ​ភ័ក យក​អំណោយ​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨ លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​។ ពិធី​នេះ​ក៏​មាន​ការ​អមដំណើរ​ពី​សំណាក់  លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត​កំពត និង​លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កត្តិ​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​និង​មន្ត្រី​ក្រុម​ប្រតិ​ប​តិ្ត​សាខា​សរុប​៣០​នាក់​។ អំណោយ​ដែល​បាន​ប្រគល់​ជូន​រួមមាន មុង​សុ​វត្តិភាព ចំនួន ៥០០  និង​ខោ​-​អាវ ២០​កេស​។​

​បន្ទាប់​ពី​កម្មវិធី​ខាងលើ​រួចរាល់ លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​ចូលរួម អមដំណើរ លោក ស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា ចូលរួម​ក្នុង​ពិធី ចែក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​ចំនួន​២៤៦​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស  មុង​សុវត្ថិភាព​១ អាវ​១ និង​ថវិកា​មួយចំនួន ហើយ​ថវិកា​ដែល​ត្រូវ​ផ្តល់ជូន​នា​ពេល​នេះ​សរុប​៤.៩២០.០០០​រៀល​។​

​ក្នុងឱកាស​នោះ លោកស្រី មែន នារី​សោ​ភ័ក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ របស់​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​រើសអើង មិន​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ ឬ​និន្នាកា​រណា​ឡើយ ពិសេស​ប្រជាពលរដ្ឋ​ទីទ័លក្រ ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ ជនពិកា និង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ជាដើម​។​គឺ​ទីណា​ប្រជាពលរដ្ឋ​មាន​ទុក្ខ ទីនោះ​ត្រូវតែ​មាន​កាកបាទក្រហម​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8477 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!