​ក្រុង​ប៉ោយប៉ែ​តៈ​រថយន្តក្រុង​(​របស់​ក្រុមហ៊ុន​ប្លូ​បើស​)​ដឹក​អ្នកដំណើរ បើក​បុក ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​..!!!

ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយ​ប៉ែតៈ រថយន្តក្រុង​៤៥ កៅអី (​របស់​ក្រុមហ៊ុន​ប្លូ​បើស​) ដឹក​អ្នកដំណើរ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បើក​បុក​ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច បណ្តាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់  បង្ក​ការភ្ញាក់ផ្អើល​ទង​ព្រឹក​ព្រលឹម  ក្រោយ​ពី​បុក​ម៉ូតូ​ភ្លាមៗ​នោះ តៃកុង​រថយន្ត ចុះ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ចំណែក ជន​រង គ្រោះ ត្រូវបាន​ដឹក​យក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​២ ជាបន្ទាន់ នៅ​ព្រឹក ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅវេលា​ម៉ោង​០៥ និង ៣០​នាទី ភ្លឺ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​យាន្តដ្ឋាន ជួសជុល​រថយន្ត ម៉ូ​លី​ណា ស្ថិតក្នុង​ភូមិ​បាលិ លេ​យ្យ​២ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ក្រោយពេល​កើតហេតុ ប៉ូលីស ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើការ​វាស់វែង និង​ជួយ​កែ សម្រួល​ចរាចរណ៍ ជូន​ដល់​ប្រពល​រដ្ឋ ដែល​កំពុង​ធ្វើដំណើរ​ផង​ដែល​។ លោក ឈឿន ប៊ុន​ថា អធិការរង​ក្រុង​ប៉ោយ​ប៉ែត ទទួល​ការងារ​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​សារព័ត៌​(​ប៉ោយប៉ែ​ត​ប៉ុស្តិ៍​)​អោយដឹងថា​៖ ក្នុង​ហេតុការណ៍​នេះដែរ

​បើ​យោង​តាម​សម្តី អ្នក​បាន​ឃើញ​កើតហេតុ​ដំបូង ថា​៖ ម៉ូតូ ជនរងគ្រោះ ជិះ​ខាង​មុខ​រថយន្តក្រុង ដោយសារ​ផ្លូវជាតិ​លេច​ទឹក ទើប​បណ្តាលអោយ​ម៉ូតូ រលត់ ហើយ​ត្រូវ​រថយន្ត​បើក​ពីក្រោយ​ចាប់​ប្រាំង​មិនទាន់ ក៏​បុក​ម៉ូតូ តែម្តងទៅ តៃកុង​ឃើញ​ហេតុ​ការ​ដូច្នេះ រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​ទៅ​។​

​លោក ឈឿន ប៊ុន​ថា អធិកា​រង ក្រុង​ប៉ោយ ប៉ែត បាន​បន្តទៀតថា​៖ រថយន្ត​ខូចខាត​ស្រាល និង ម៉ូតូ​ខូចខាត​ធ្ងន់ ត្រូវ​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ ប៉ែត រង់ចាំ​ការដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 7877 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.