​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ក្នុងស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​ទទួល​អំណោយ​កាកបាទ​ក្រហម​

​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលាស្រុក​ដំណាក់​ចង្អើរ សាខា​កាកបាទក្រហម​ខេត្ត​កែប បាន​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ជម្ងឺអេដស៏​ចំនួន​៤៣៣​គ្រួសារ  ក្រោម​អធិបតីភាព លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ហើយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អមដំណើរ​ជាច្រើនរូប​ទៀត​។​

​មានមតិ​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​គោរព​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល ជានិច្ច​ជា​កាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន នៃ​ការអញ្ជើញ​ជា​អធិបតីភាព​របស់​លោក​ស្រី ម៉ែន នារី​សោ​ភ័ក ព្រមទាំង​គណៈ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទាំងអស់​ដែល​មាន​វត្តមាន​នាពេលនេះ​។​

​ចូលរួម​សំណេះសំណាល ជាមួយ​បងប្អូន​ក្នុងឱកាស​នោះ លោកស្រី ម៉ែន នារី​សោ​ភ័ក បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម កម្ពុជា ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករឭក​និង​អាណិត​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​។ ចុងបញ្ចប់​នៃ​កម្មវិធី​គណៈអធិបតី​ក៏​បាន​ប្រគល់ ជូន​ពួកគាត់​ម្នាក់ៗ​នូវ​សម្ភារៈ​រួមមាន​៖​មុង​ឆ្អឹង​ដែក​ដែល​ជា​អំណោយ​កាកបាទក្រហម​ចិន ខោអាវ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 5538 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!