ទំនិញ​ពាក់ព័ន្ធ​និង​កម្ម​សិទ្ធ​បញ្ញា ចេញ​ពី​ព្រំដែន​កម្ពុជា ត្រូវបាន​តម្រួត​ថៃ​ចាប់​យក​..!!!

ប្រទេស​ថៃ ៖ ទំនិញ​ល្មើសច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង មានតម្លៃ​ប្រមាណ​ជាង ១១ លាន​បាត  ត្រូវបាន​ក្រុម​តម្រួត​ថៃ​រួមជាមួយ​និង​គយ​រដ្ឋាក​រ ខេត្ត​ឆៈឈើង​សៅ ចាប់​បាន​ខណៈ​ដែល​រថ​យន្ត​ជាច្រើន​គ្រឿង បាន​ដឹក​ទំនិញ​ទាំងនេះ​ចេញពី​ចំណុច​ផ្សារ​រោង​ក្លឿរ ដែល​ស្ថិតនៅ​ជាប់​និង ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។​

​របាយការណ៍​ដែល​សារព័ត៌មាន​ទទួលបាន គឺ​កិច្ចប្រតិបត្តិការ ដែល​ក្នុងនោះ​មាន​កំលាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ឆៈឈើង​សៅ រួមជាមួយ និង អង្គភាព​គយ​និង​រដ្ឋាករ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នៅលើ​កំណាត់​ផ្លូវ​ខ្សែ​លេខ ៣៥៩ ( ផ្លូវ​ទៅ​ខេត្ត​ស្រះកែវ​ថ្មី )​ត្រង់​ចំណុច​ឃុំ​បាង​កែវ ស្រុក​មឿង ខេត្ត​ឆៈឈើង​សៅ ប្រទេស​ថៃ ។​.​នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ឃាត់​រថយន្ត​សណ្តោង​ប្រភេទ​យី​ឌុប​ចំនួន ៣ គ្រឿង ដើម្បី​ត្រួតពិនិត្យ នៅក្នុង​នោះ​ដែល កំលាំង​បាន​រកឃើញ​ទំនិញ​ជា​ច្រើន​ប្រភេទ ដែល​សុទ្ធសឹង​ជា​ប្រភេទ​ទំនិញ​ល្មើសច្បាប់  ពាក់ព័ន្ធ​និង​កម្ម​សិទ្ធ​បញ្ញា ដោយ គ្មាន​ឯកសារ​អ្វី​បន្តិច​សោះ សម្រាប់​ការនាំ​ចូលទៅ​ក្នុង​ប្រទេស​ថៃ ។​

​ក្រោយពេល​ត្រួតពិនិត្យ​គេ​សង្គេតឃើញថា​៖​ទំនិញ​នោះ​មាន ខោអាវ​ឈុត​កីឡា កាបូប ស្ពាយ និង ខ្សែក្រវ៉ាត់ ដែល​ទាំងនេះ​ជា​ទំនិញ​ល្មើសច្បាប់ រីឯ​ទំនិញ​មាន​ចំនួន ៥៥២ កា​រ៉ុង​ទៀត គឺជា​ប្រភេទ​ទំនិញ​លេខ​២ សរុប​ជា​ទឹកប្រាក់​ប្រមាណ​១១.៩០១ ៦០០ បាត ។ បើ​តាម​ការ​សារភាព​ពី​សំណាក់​អ្នកបើកប​រថយន្ត​បានអោយដឹងថា​៖ ទំនិញ​ទាំងអស់នេះ​គឺ​ពួកគេ​បាន​សុីឈ្នួល​ដឹកចេញ​ពី​ទីតាំង​ផ្សាររោង​ក្លឿរ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ដែល​ស្ថិតនៅ​ជាប់​និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ( ខេត្ត​បន្ទាយមានជ័យ ) ។ បច្ចុប្បន្ន​ទំនិញ តាំង​អស់នេះ ត្រូវបាន​កំលាំង​ជំនាញ​នាំយក​ទៅ​រក្សាទុក​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 1736 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.