អភិបាល​ខេត្ត​កំពត​៖ អភិបាលក្រុង​-​ស្រុក ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ដែល​រំលោភបំពាន​សម្បតិ្តសា​ធារណៈ​របស់​រដ្ឋ​

កំពត ៖ លោក​អភិបាល ក្រុង​-​ស្រុក ត្រូវតែ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ដែល​ប៉ុនប៉ង​រំលោភ​បំពាន​សម្បតិ្តសា​ធារណៈ​របស់​រដ្ឋ ពិសេស​ដី​បឹងបួ ភ្នំ ប្រឡាយ ព្រែក​ជាដើម​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែង​ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨​នៅ​សាលាខេត្ត​កំពត ដែល​មាន​ការចូលរួម ពី​សំណាក់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា និង​អភិបាល ក្រុង​-​ស្រុក​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ព្រមាន​ធ្ងន់ៗ ទៅលើ​អភិបាលក្រុង​-​ស្រុក ពិសេស​អភិបាលស្រុក​កំពង់ត្រាច ទាក់ទិន​នឹង​រឿង​ការរំលោភបំពាន​ដីធ្លី ឬ​ដី​បឹងបួ ព្រែក ប្រឡាយ​ដែល​ជា​សម្បតិ្តសា​ធា​រណៈរប​ស់​រដ្ឋ​ជាច្រើន​ករណី ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ ហើយ លោក ជាវ តា​យ ក៏បាន​លើកឡើង​ពី​បញ្ហា​បុគ្គល​ដែល​រំលោភ​ដី​របស់​រដ្ឋ​ដោយ​សំអាង​លើ​អ្នកមាន​អំណាច​នៅ​ពីក្រោយ តើ​គេ​ជា​អ្នក​ណា ធំ​ប៉ុណ្ណា នៅទីណា​.?​គួរ​វែកមុខ​ឱ្យឃើញ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការអនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ដែនដី​និមួយៗ​។​លើសពីនេះ លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក​ដល់ លោក​អភិបាល ក្រុង​-​ស្រុក​ថា បើ​អស់លោក​មិន​យល់​ពី​ការអនុវត្ត​ច្បាប់​នីតិវិធី​រដ្ឋបាល​ដែនដី ត្រូវ​ឆ្លង​មក​រដ្ឋបាលខេត្ត ពិសេស​អភិបាលខេត្ត ដោយ​លោក​រង់ចាំ​ទទួល​គ្រប់ពេល ម៉ោង​ណា វេលា​ណា​ក៏​បាន​ដែរ​។​ដូច្នេះ​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវតែ​ពិនិត្យ​មើល​និង​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ច្បាស់លាស់​កុំ​ធ្វើ​របៀប​សិះ​សុះ​ឬ​ឃុបឃិត​ឱ្យសោះ ហើយ​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ផងដែរ ហើយ​កុំ​ចេះ​តែ​ហ៊ាន​ប្រយ័ត្ន​រលាក​..!​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ភ្នំ ឆ្នេរ បឹងបួ ប្រឡាយ ព្រែក​ជាដើម សុទ្ធសឹង​ជា​របស់​រដ្ឋ​ត្រូវតែ​សហការ​គ្នា​ជួយ​ការពារ​ថែរក្សា​ឱ្យបាន​គង់វង្ស ហើយ​ចាប់ពី​ពេលនេះ​ទៅ អភិបាលក្រុង​-​ស្រុក​ទាំងអស់​ត្រូវ​ធ្វើរ​បាយ​ស្តីពី​ករណី​ការរំលោភបំពាន​ស​ម្ប​តិ្ត​របស់​រដ្ឋ និង​ស្រាវជ្រាវ​រក​ឫសគល់​និង​ឫសកែវ អ្នក​នៅ​ពីក្រោយ តើ​គេ​ជា​អ្នក​ណា​..?​។​

​លោក ជាវ តា​យ អភិបាលខេត្ត ថែម​ទាំង​ជំរុញ​ដល់​អភិបាល ក្រុង​-​ស្រុក​អនុវត្តតាម​ឋានៈ​តួនាទី​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​កុំ​ចេះតែ​បួ​ញ​មាត់​ឬ​ចង្អុល គឺ​ត្រូវតែ​មាន​វិធានការ ចំណាត់ការ រាល់​បទល្មើស​ទាំងឡាយ​ណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8742 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.