​ឯកឧត្តម កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ អញ្ជើញ​ចូលរួម​ក្នុង ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ​នៅ​ខេត្ត​កំពត​

កំពត ៖ ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដែល​បាន​បរិច្ចាក​ដី​ផ្ទាល់​ខ្លួន​ចូលរួម​កសាង​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ស្នំ​ប្រាំពីរ និង​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត​កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អមដំណើរ​ដោយ​ក្រុម​ការងារ​ជាច្រើន​រូប​។ ក្នុង​ពិធី​នេះដែរ ក៏​មាន​ការចូលរួម​ពី លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត​និង​ជា​តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ផងដែរ​។

​ក្នុងឱកាស​នោះ គណៈអធិបតី​ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ ចំនួន​៣៣​នាក់ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ចំនួន​១១៦​នាក់ ដែល​បាន​បរិច្ចាគ​ដី​ផ្ទាល់​ខ្លួន​ចូលរួម​កសាង​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ស្នំ​ប្រាំពីរ និង​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រវែង ជាង​៦​គីឡូម៉ែត្រ​។

​សូម​ជម្រាប​ថា​ពិធី​នា​ព្រឹក​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ  លោក លោកស្រី ជា​សមាជិក ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បងប្អូន​ប្រជាពលរដ្ឋ យុវជន​ទាំង​បី​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៦៨២​នាក់​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9595 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.