មេព្រៃ​មិនទាន់​បង្ក្រាប​ឈ្មួញ​រកស៊ី​ឈើប្រណិត​នៅ​ភូមិ​ស្រែគរ និង​ស្រែ​សាមី​

ខេត្ត​ស្ទឹងត្រែង ៖  សមត្ថកិច្ច និង​ជំនាញ​មេព្រៃ​នៅ​ស្រុក​សេ​សាន​នៅ​មិន​ទាន់​បង្ក្រាប​ឈ្មួញ​រកស៊ី​ឈើប្រណិត​រយៈពេល​រាប់​ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​នេះ ហើយ​ស្ថិត​នៅ​ភូមិ​ស្រែគរ ឃុំ​តា​ឡាត់ ស្រុសេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​មាន​សេចក្តីរាយការណ៍​ពី​ភូមិ​ស្រែគរ និង​ស្រែ​សាមី បាន​អោយដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា នេះ គឺ​មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​កាប់​ផ្លាញ​ឈើប្រណិត​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ទៅ​លក់​នៅ​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​ឈើប្រណិត​ទាំងអស់នោះ​មាន​ដូចជា​បេង នាងនួន ក្រញូង និង​ធ្នង់​ជាដើម ហើយ​ឈើប្រណិត​ទាំងអស់​នោះ​ត្រូវបាន​ពួក​ឈ្មួញ​ដឹកជញ្ជូន​ពី​ភូមិ​ស្រែគរ មក​ដាក់​ទុក​នៅ​ភូមិ​ទ្រ នៅ​មិន​ឆ្ងាយ​ពី​សង្កាត់​មេព្រៃ​សេ​សាន​ប៉ុន្មាន​នោះ​ទេ ហើយ​ត្រូវបាន​គេ​សង្ស័យថា​មេព្រៃ​កំពុង​អង្កុយ​ចាំ​ទទួល​លាភសក្កា​រៈ​ពី​ឈ្មួញ​រកស៊ី​ឈើប្រណិត​ខុស​ច្បាប់​យ៉ាង​សុខសាន្ត​ជាទីបំផុត ហើយ​ក្នុង​ភូមិ​ស្រែគរ ស្រែ​សាមី និង​ភូមិ​ច្រប់​ជា​ទីផ្សារ​ជួញដូរ​ឈើប្រណិត ហើយ​ប្រធាន​ប៉ុស្តិ៍​ឈ្មោះ​អ៊ុយ ក៏​ជា​អ្នករកស៊ី​ឈើប្រណិត​ខុសច្បាប់​នេះ​ផង​ដែរ​ប្រចាំ​ភូមិ​ច្រប់ ហើយ​ម្នាក់ទៀត​ឈ្មោះ ថា ប្រចាំ​ភូមិ​ស្រែគរ ហើយ​មាន​ក្រុមហ៊ុន​មួយ​ទៀត​កំពុង​កាប់​ឈើប្រណិត​ខុសច្បាប់​ក្រៅ​ដី​សម្បទាន​របស់​ខ្លួន ហើយ​ត្រូវបាន​គេ​សង្ស័យថា រដ្ឋាភិបាល​និង​ក្រសួង​កសិកម្ម​លុប​អាជ្ញាប័ណ្ណ​លែ​អោយធ្វើ​សកម្មភាព​កាប់​ឈើប្រណិត​ទៀតហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ​ជំនាញ​មេព្រៃ អាជ្ញាធរ ក្រុមហ៊ុន ដែល​រកស៊ី​ឈើប្រណិត​ខុសច្បាប់​នោះ មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​។​

​គួរបញ្ជាក់​ថា​នាយខ​ណ្ឌ និង​នាយ​ផ្នែក នាយ​សង្កាត់ និង​នគរបាល​ប្រឆាំ​បទល្មើ​សសេដ្ឋកិច្ច​ខេត្ត​ស្ទឹងត្រែ​ង​ត្រូវបាន​គេ​សង្ស័យថា កំពុង​អង្គុយ​ជំហម​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​រកស៊ី​ឈើប្រណិត​អាណាធិបតេយ្យ​យ៉ាង​ត្រជាក់​គូទ​នៅ​តំបន់​នោះ​៕

2014_26_24 (2) 2014_26_24 (1)

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!