​ក្រុង​ប៉ោយប៉ែត រង​ការលេចលង់ ជាច្រើន​ភូមិ​និង សង្កាត់ គឺ​ដោយសារ​ភ្លៀង​មួយ​មេ​ធំ​រយៈពេល ០៣ ម៉ោង​ជាង​ប៉ុណ្ណោះ​.!!!

​ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយប៉ែត រង​ការលេចលង់ ជាច្រើន​ភូមិ​និង សង្កាត់ គឺ​ដោយ សារ​ទឹកភ្លៀង​មួយ​មេ​ធំ រយៈពេល​០៣​ម៉ោង ជាង គិត​ចាប់ពី​ម៉ោង​០៥​និង​០០​នាទី​ទៀបភ្លឺ ដល់​ម៉ោង​០៨ និង ៥៥ នាទី​ព្រឹក ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​បើ​យោង​តាម​មតិ​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​លើកឡើង​ថា​៖ មានទឹក​លិច​ជាច្រើន​ភូមិ សង្កាត់ និង ក្រុង​ប៉ោយប៉ែត គឺ​ដោយសារតែ​ប្រពន្ធ័ លូ មាន​ការកកស្ទះ ជាច្រើន​កន្លែង ដោយសារ​តែ​សំរាម​បោះចោល អណាធិបតេយ្យ ដែល​ក្រុមហ៊ុន ធ្យុង ធា​វី​សម្អាត ក្រុង​ប៉ោយប៉ែត មិន​បាន​ទៅ​យក​ទាន់​ពេលវេលា និង នៅក្នុង​ភូមិ​មួយ​ចំនួន​ទៀត ដែល​ក្រុមហ៊ុន​អនាម័យ ក្រុង​ប៉ោយប៉ែត មិន​បាន​ទៅ​យក​ដល់ ដូច​ជា​ភូមិ​ទំនប់​ក​ប្រាំ ភូមិ​សាមគ្គី​មានជ័យ ដី​ល្វែង​ហ៊ុយ​ឡេង​ជោគជ័យ ភូមិ​មិត្តភាព ភូមិ​ចាន់គិរី ភូមិ​ប្រជា​ធម្ម ដី​ថ្មី និង សង្កាត់់​ផ្សារកណ្ដាល ជាដើម​។​ល​។

​ប្រជាពលរដ្ឋ​បន្តទៀតថា​៖ ដោយសារ​ក្រុង​ប៉ោយ​ប៉ែត ទាប​ជាង​ភូមិ​ផ្សេងៗ​ដែល​ចំណោះ​អោយ​ក្រុង​ប៉ោយ​ប៉ែត ទាំងមូល ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​.​ធំ ម្តងៗ ប្រព័ន្ធធារាសាស្ត្រ​ទឹក និង ហូរ​បុក​មក​ក្រុង​ប៉ោយ ប៉ែត លាយឡំ​ជាមួយ​និង​សំរាម កាក​សំណល់ ដែល​ប្រជាពលរដ្ឋ មួយចំនួន​តូច ខ្វះ​ការយល់ដឹង បោះចោល​សំរាម​យ៉ាង អាណាធិបតេយ្យ ពាសវាល ពាសកាល ទើប​បង្ក​អោយ​មាន​ការ​កកស្ទះ​ប្រព័ន្ធ ប្រឡាយ លូ ហូរ​ច្រាល​មក​ខាងគ្រៅ​វិញ ទើប​បណ្តាលអោយ​ទឹក​លិច​ជាច្រើន​ភូមិ នេះ​គ្រាន់តែ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​សោះ​.!​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​ថា​៖ បើសិន​ជា​ថ្ងៃ​នេះ​ភ្លៀង​មួយ​មេ​ធំ​ទៀត​នោះ ផ្ទះសំបែង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រាកដ​ជា​រង​នូវ​ការលិចលង់ ផ្ទះ​ពលរដ្ឋ រង​នូវ​ការខូចខាត​ទ្រព្យ សម្បត្តិ និង អាច​មាន​កើត​ហានិភ័យ​ផ្សេងៗ​មិនខានឡើយ ជាពិសេស កុមារា កុមារី​ក្មេង​តូចៗ និង មនុស្ស​ចាស់ជរា អាច​ឆ្លង​ជំងឺ​ផ្សេងៗ ដោយសារ​ទឹកស្អុយ​កខ្វក់​។ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សុំណូមពរ​សូមអោយ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ក្រុង លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត មេត្តា​ជួយ​កែសម្រួល កាយ​ប្រព័ន្ធ លូ នឹង អោយ​ក្រុមហ៊ុន ធ្យុង ធា​វី សម្អាត ក្រុង​ប៉ោយប៉ែត ជួយ​ចុះមក​យក​សំរាម​នៅតាម​បណ្តា​ភូមិ និង សំរាម​នៅ​តាម​មុខផ្ទះ អោយបាន​ឆាប់រហ័ស​ផង ដើម្បី​បញ្ជា​ស ការកកស្ទះ​ប្រព័ន្ធ ទឹក ប្រឡាយ លូ ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2183 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!