ប្រកាស​ប្តូរ​នាយប៉ុស្តិ៍​ស្នាក់ការ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ កញ្ញា​ឆ្នាំ ២០១៨​នេះ នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង លោក សៅ ប៊ុន​រិទ្ធិ ត្រូវបាន​ប្រកាស​ប្តូ​រហើយ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ។ ពិធី​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បាន​តែងតាំង​លោក​វរសេនីយ៍ទោ ផាត សុផាន់​ណា ពី​នាយរង ទៅ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុន​រិទ្ធិ ។​

​ចំណែក​លោក សៅ ប៊ុន​រិទ្ធិ ត្រូវ​ផ្លាស់​ទៅ​ទទួល​តួនាទី​ថ្មី ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​ក្រសួង​មហាផ្ទៃ​-​ផងដែរ  ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2386 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!