​លោក អភិបាលខេត្ត​កែប ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​33A ដែល​ជំនាញ​កំពុង​ចាក់​កៅស៊ូ​AC ប្រវែង​៧៥០​ម៉ែត្រ​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ការចាក់​កៅស៊ូ​AC ផ្លូវ​លេខ​33A ដែល​មាន​ប្រវែង​៧៥០​ម៉ែត្រ ត្រង់​ចំណុច​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ដែល​ជា​ចំណុច​នៅ​សេសសល់ ក្នុង​ចំណោម​ផ្លូវ​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ​។​

​ជាទូទៅ​ផ្លូវ​លេខ​33A ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស ឆ្ពោះ​ទៅកាន់​មាត់​ឆ្នេរ​ហែល​ទឹក មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​ទុកជា​ចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​កែប ក៏ដូចជា​មហាជន​គ្រប់​ស្រទាប់​បាន​ធ្វើដំណើរ​ទៅ​មក​ប្រកប​ដោយ​ភាពងាយស្រួល ហើយ​កន្លង​ផ្នែក​ជំនាញ​បាន​ស្ថាបនា​រួចរាល់​ប្រវែង ៧.០៥០​ម៉ែត្រ​ហើយ​នោះ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឱ្យដឹងថា ចំណុច​ផ្លូវ​លេខ​33A ដែល​ជំនាញ​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​នេះ​មាន​ប្រវែង​៧៥០​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ផ្នែក​ជំនាញ​នឹង​ខិតខំ​ស្ថាបនា​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ប្រកប​ដោយ​ភាពរឹងមាំ​តាម​ស្តង់ដារ​កំណត់​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​អ៊ុត​កៅស៊ូ​AC ផ្លូវ​លេខ​33A​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​គូសបញ្ជាក់ថា ចំណុច​ផ្លូវ​នេះ​នឹង​ស្ថាបនា​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​២០១៨​ដូច​អ្វី​ដែល​បាន​គ្រោងទុក​។​លោក​បាន​បន្ថែមទៀតថា ផ្លូវ​លេខ​33A ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ត្រូវបាន​ស្ថាបនា​យ៉ាង​ល្អ​ឥតខ្ចោះ មាន​ទទឹង​ធំ​ទូលាយ មាន​សួន​ចំ​កណ្តាល​តាក់តែង​លម្អ​ដោយ​ផ្កា​ចម្រុះ​ពណ៌ បំពាក់​ដោយ​បង្គោល​ភ្លើង​ប្រើ​ថាមពល​ព្រះអាទិត្យ និង​មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្សារ​សេះស​រហូត​ដល់​រង្វង់​មូល​ផ្សារ​ក្តាម​។​ចំពោះ​ផ្លូវ​លេខ​33A ដែល​ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​សន្លាង​សម្រាប់​ជា​ចំណងដៃ​ប្រជាពលរដ្ឋ​ខេត្ត​កែប​នេះ នឹង​រង់ចាំ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ​នេះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 8987 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!