​រដ្ឋបាល​ខេត្ត​កំពត​៖​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ (​អាណត្តិ​ទី​៥)​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​គាំទ្រ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

កំពត ៖ នា​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ (​អាណត្តិ​ទី​៥)​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​គាំទ្រ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​អធិបតីភាព ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម​និង​ជា​ប្រធាន​ក្រុមការងា​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​និង​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​ព្រមទាំង លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក​ផង​ដែរ​។​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​អំពី​លទ្ធផល​សកម្មភាព​របស់​ក្រុមការងារ​ដែលបាន​បំពេញការងារ​ក្នុង​ការរួមចំណែក​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ពេញ​មួយ​អណត្តិ​ទី​៥​នេះ​។​ក្នុង​នោះ​ក្រុម​ការ​បាន​ចុះ​សំណេះសំណាល​និង​ស្វែងរក​តម្រូវការ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​៦៧១​លើ​កលើ​៩៣​ឃុំ សង្កាត់ ដោយ​មាន​ការចូលរួម​ពី​ក្រុម​ការងារ​ចំនួន ១២.០៣៨​នាក់ និង​ប្រជាពលរដ្ឋ​៦៩.០៦២​នាក់​ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ​ចំនួន​៣.៣៤៩ ករណី ក្នុងនោះ​បាន​ដោះស្រាយ​ចំនួន​១.៥៦៦​ករណី កំពុង​ដោះស្រាយ​ចំនួន​១.០៣១​ករណី​និង​មិន​ទាន់​ដោះស្រាយ​ចំនួន​៧៥២​ករណី​ដែល​ភាគច្រើន​សំណូមពរ​នូវសល់​ស្នើសុំ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំហំ​ធំ​។

​លោក ជាវ តា​យ​អភិបាលខេត្ត​បានឱ្យដឹង​ទៀត​ថា ដោយ​ផ្ដើម​ចេញ​តាមរយៈ​សកម្មភាព​ខាងលើ​នេះ​ជា​ការជាក់ស្ដែង​ធ្វើឱ្យ​ខេត្ត​កំពត​មាន​ការរីកចម្រើន​គួរ​ឱ្យ​មោទនៈ​ទាំង​ការងារ​អភិវឌ្ឍន៍​និង​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ​ជា​ផ្លែផ្កា​វិជ្ជមាន​ឈាន​ទៅ​ការ​ឆ្លើយតបបាន​នូវ​សំណូមពរ​និង​ដោះស្រាយ​រាល់​ការលំបាក​ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ ការជឿជាក់​និង​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​មូលដ្ឋាន​ខេត្ត​កំពត​ក្នុង​រយៈពេល​ពេញ​មួយ​អាណត្តិ​នេះ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ទេស​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ការកោតសរសើរ​ដល់​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​មួយ​អណត្តិ​ទី​៥​របស់​រាជរដ្ឋាភិបាល​កន្លង​ទៅ​ប្រកបដោយ​ផ្លែផ្កា​និង​ប្រសិទ្ធភាព​។​

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ប្រ សិទ្ធិ​ក៏បាន​លើក​បញ្ជាក់​ផ្ដាំផ្ញើ​ដល់​សមាជិក​ក្រុមការងារ​ផងដែរ​ថា​៖​បើ​ទោះ​លទ្ធផល​សម្រេច​បាន​ក្នុង​អាណត្តិ​ទី​៥​កន្លង​ទៅ​បាន​ជា​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​អណត្តិ​ទី​៦​នៃ​រាជរដ្ឋាភិបាល​កើត​ឡើង​ថ្មី​នេះ យើង​ត្រូវ​យក​បង្កើន​ការយកចិត្តទុកដាក់​ទាំ​ង​អស់​គ្នា​ឱ្យ​បាន​សកម្ម​ថែមទៀត​ដើម្បី​ចុះ​មូលដ្ឋាន​ឱ្យបាន​ច្រើន​ទ្វេរ​ដង​អនុវត្ត​ទៅតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​ចំណុច​សេសសល់​និង​បញ្ហា​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9236 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.