​លោក ជាវ តា​យ ចុះ​ពិនិត្យ​ការកសាង​ស្ពានឈើ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន​

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​សហការី ព្រម​ទាំង​អាជ្ញាធរ​ឃុំ ស្រុក និង​អង្គភាព​ជំនាញ ចុះ​ពិនិត្យ​ការកសាង​ស្ពានឈើ​ឆ្លងកាត់​ស្ទឹង​កែវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ភូមិ​អន្លង់​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ស្ពានឈើ​ឆ្លងកាត់​ស្ទឹង​កែវ​នេះ ត្រូវបាន​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ តាមរយៈ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត សម្តេចនាយក​រដ្ឋមន្ត្រី បាន​ផ្តល់​ថវិកា​ចំនួន ១៥,០០០​ដុល្លារ ព្រមទាំង​បន្ថែម​ថវិកា ៥​លាន​រៀល​បន្ថែមទៀត​ដើម្បី ពន្លឿន​ការកសាង​ស្ពានឈើ​ថ្មី​បណ្តោះអាសន្ន ដែល​មាន​បណ្តោយ​ប្រវែង​៦៥​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ជិត​ឆ្ងាយ ជាពិសេស​សិស្ស​សាលា​បាន​ឆ្លងស្ពាន​ទៅ​សិក្សា​ទាន់ពេលវេលា​ផងដែរ ហើយ​បច្ចុប្បន្ន​នេះ​ស្ពានឈើ​នេះ​កសាង​បាន​ចំនួន​៧០​ភាគរយ​ហើយ​។​

​លើសពីនេះ លោក ជាវ តា​យ អភិបាលខេត្ត ថា​នឹង​ជួសជុល​ផ្លូវ​ភ្ជាប់​ស្ពាន​ស្ទឹង​កែវ ដែល​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ព្រមទាំង​មាន​គម្រោង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ទាប់​ពី​ការជួសជុល​ផ្លូវ​បាន​រួចរាល់​ជា​ស្ថាពរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8583 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.