លោក​វរសេនីយ៍ឯក ធិន ស៊ីន​ដេត គឺ​នៅតែ​អនុវត្ត​បន្ត​យ៉ាង​សកម្ម​ដូច​ភ្លៀងរ​លឹប ដើម្បី​បំបែក សំបុក​គ្រឿងញៀន នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​ជា​បន្តបន្ទាប់ តាម​គោលការណ៍​ថ្នាក់ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​…

ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយ​ប៉ែតៈ ៖ ​នៅ​ថ្ងៃ​ទី​០៨ ខែ កញ្ញា ឆ្នាំ​២០១៨ ត្រូវ​និង​ថ្ងៃ សៅរ៍ ខែ​ស្រាពណ៍ ឆ្នាំ សំរិ​ទ្ធិស័ក ពស ២៥៦២ វេលា​ម៉ោង ១០.៣០ នាទី កំលាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក ធិន ស៊ីន​ដេត បាន​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ជួប​មុខសញ្ញា​សង្ស័យ​ចំនួន​០៤​នាក់ កំពុង​នៅ​ក្នុងផ្ទះ​ខ្ទម​មួយកន្លែង ក្នុង​ភូមិ​ក្បាលស្ពាន​០១ សង្កាត់ និង ក្រុង​ប៉ោយប៉ែត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៤​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោមៈ​

១-​ឈ្មោះ ហី​ម ដា​រ៉ូ  ភេទ​ប្រុស អាយុ ២១​ឆ្នាំ​
​ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់ និង ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរ​បរចាប​ម៉ូយ​រថយន្ត​…​។​
២-​ឈ្មោះ សុខ ថា (​ហៅ​ខៀវ​)​ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត មុខរបរ​លក់ដូរ​
៣-​ឈ្មោះ សុ​ផុន ផាវុ​ធ ភេទ​ប្រុដ អាយុ​៣៣ ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយ​ប៉ែត មុខរបរ​មិន​ពិត​ប្រា​កត់​។​
៤-​ឈ្មោះ គីម សំណាង ភេទ​ប្រុដ អាយុ​៣៣ ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរបរ កម្មករ​។​

​វត្ថ​តាង​រួម​មាន​ដូចខាងក្រោមៈ​
១-​សំបក​ថង់​ប្រើប្រាស់​រួច​ចំនួន ០១
២-​បំពង់​កែវ​សំរាប់​ប្រើប្រាស់​មួយ​កណាត់​
៣-​ទូរស័ព្ធ​ម៉ាក mgt ចំនួន​០១​គ្រឿង​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤ នាក់ កំពុង​សាក សួរ នៅ​អធិកា​រដ្ឋា​ក្រុង​ប៉ោយប៉ែត និង​ក៏​សាង​សុំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 1393 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.