ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួសារ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង អះអាងថា ក្រុមការងារ​មិន​ព្រម​វាស់វែង​ដី​ឱ្យ​ពួកគាត់​ក្រោមលេស​ថា​ជា​ដីព្រៃ​

​កំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួសារ ដែល​កំពុង​អាស្រ័យ​ផល​នៅលើ​ដី​សម្បទាន​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​អះអាង​ថា ក្រុមការងារ​មិន​ព្រម​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ពួកគាត់​ទេ ដោយ​ក្រុម​ការងារ​បាន​ចោទប្រកាន់ថា ដី​ដែល​ពួកគាត់​ទាមទារ​វាស់វែង​នេះ​ជា​ដី​ព្រៃ ហើយ​អត់​មាន​រាប់បញ្ចូល ក្នុង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១៨៩ គ្រួសារ​នោះ​ឡើយ​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់ លោកពូ ហេង សឿន តំណាងឱ្យ​ប្រជាពលរដ្ឋ​ខាងលើ បានឲ្យដឹងថា កន្លងមក​ក្រុម​ការងារ​បាន​ទៅ​វាស់វែង ជូន​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ​មែន ប៉ុន្តែ​ក្រុម​ការងារ​មិន​បាន​មក​វាស់​ជូន​ពួក​គាត់​តាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​កំពត​ឡើយ គឺ​វាស់វែង​តែ​ចំណុច​ក្បែរៗ​នោះ​គឺ​វាស់​តែ​ដី​បក្សពួក​របស់​ខ្លួន​ប៉ុណ្ណោះ ។

​ចំណែក​ដី​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​ប្រមាណ​ជិត​៤​ឆ្នាំ​មកហើយ​ថែម​ទាំង​ពួកគាត់​បាន​សាងសង់​លំនៅ ព្រមទាំង​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ក៏ដោយ បែរជា​មាន​គេ​មក​កាប់​បំផ្លាញចោល​គ្មាន​សល់ ហើយ​ក្រុម​ការងារ​អះអាងថា នេះ​ជា​ដីព្រៃ​បម្រុង​របស់​រដ្ឋ​ទៅវិញ ។​

​គាត់​បាន​បញ្ជាក់​អះអាងថា បើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ជូន​ដល់​ពួកគាត់​នោះ​ទេ ប្រជា​ពលរដ្ឋ​នឹង​សុំ​ជួប​លោក​អភិបាល​ខេត្ត​កំពត​ជា​លើក​ទី​ពីរ ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​រក​យុតិ្ត​ធម៌​ដល់​ពួកគាត់​មិនខាន​៕
​អ្នក​ប្រមាញ់​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8395 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.