ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ប្រកាស​តែងតាំង ផ្លាស់ប្តូរ ស្នងការរង និង​អធិការនគរបាល​ខណ្ឌ​សរុប​៩​រូប​

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់ប្តូរ តែងតាំង ស្នងការរង​នគរបាល និង​អធិការនគរបាល​ខណ្ឌ​សរុប​១៩​រូប ដែល​ធ្វើឡើង​ក្រោម​វត្តមាន នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក មាន ច័ន្ទ​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា​៖

*​ទី​១៖ លោក លូ រ៉ា​បូ ពី​ស្នងការរង​ទទួល​ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​អនុប្រធាន​នាយក​
​ដ្ឋា​ន​សរុប​ផែនការ ចំណុះ​សេនាធិការដ្ឋាន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​
*​ទី​២៖ លោក សេង សុគន្ធ ពី​ស្នងការរង​ទទួល​ផែនកា​រងារ​គ្រប់គ្រង​ធនធាន​មនុស្ស ទៅ​ជា​ស្នងការរង​
*​ទី​៣៖ លោក ហួត ចាន់​យ៉ារ៉ាន់ ពី​អធិការនគរបាល​ខណ្ឌ​ដូនពេញ ទៅ​ជា​ស្នងការរង​
*​ទី​៤៖ លោក ហ៊ុន សុធី ពី​អធិការនគរបាល​ខណ្ឌ​ទួលគោក ទៅ​ជា​ស្នងការរង​ទទួល​ផែនកា​រងារ​គ្រប់គ្រង​ធនធាន​មនុស្ស​
*​ទី​៥៖ លោក ស៊ឹម វុទ្ធី ពី​ស្នងការរង​ទទួល​ផែន​សន្តិសុខ ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​
*​ទី​៦៖ លោក ប៊ុន សុ​សិក្ខា ពី​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទៅ​ជា​ស្នងការរង​ទទួល​ផែន​សន្តិសុខ​
*​ទី​៧៖ លោក ទៀង ច័ន្ទ​ខន្តិ​សារ ពី​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ទៅជា​អធិការនគរបាល​ខណ្ឌ​ដូនពេញ​
*​ទី​៨៖ លោក គល់ យី ពី​អធិការរង​នគរបាល​ខណ្ឌ​ដូនពេញ ទៅជា​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​
*​ទី​៩៖ លោក សុខ ហេង ពី​អធិការរង​នគរបាល​ខណ្ឌ​ទួលគោក ទៅជា​អធិការនគរបាល​ខណ្ឌ​ទួលគោក​។​
*​ទី​១០៖ លោក សួរ ពាន់ ពី​នាយរង​ការិយាល័យ ជា​នាយ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល​
*​ទី​១១៖ លោក សូ ពៅ​ចិន្តា ពី​នាយរង​ការិយាល័យ​បុគ្គលិក ជា​នាយរង​ការិយាល័យ​គណនេយ្យ​
*​ទី​១២៖ លោក សំ វ៉ាន់ឌី ពី​នាយរង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​
*​ទី​១៣៖ លោក រស់ អេង​ស៊ីថា ពី​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​
*​ទី​១៤៖ លោក អ៊ឹង ស៊ីណា ពី​នាយផ្នែក​ប្រឆាំង​វិច្ឆេទកម្ម​សេដ្ឋកិច្ច ជា​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​
​ទី​១៥៖ លោក ឃឹម សា​រ៉ា​វង្ស ពី​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ជា​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​
*​ទី​១៦៖ លោក នៅ សាវុធ ពី​នាយផ្នែក​ប្រតិបត្តិការ​បង្ក្រាប នៃ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​នាយរង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន​
*​ទី​១៧៖ លោក ចាន់ សោភ័ណ្ឌ ពី​នាយ​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ជា​នាយរង​ការិយាល័យ ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​
*​ទី​១៨៖ លោក សុវណ្ណ បុព្វ​តា ពី​នាយ​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ជា​នាយរង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​
*​ទី​១៩៖ លោក ហៀ​ង ប៊ុន​ហាន ពី​នាយ​ផ្នែក​រដ្ឋបាល​-​សរុប​នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ជា​នាយរង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 6072 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!