លោកស្រី លាង ហៃ ជាវ តា​យ អញ្ជើញ​នាំយក​អំណោយ​កាកបាទក្រហម​កម្ពុជាឧ​ប​ត្ត​ម្ភ​ជូន​ប្រជាពល​ប្រឈម​ជីវភាព​ខ្វះខាត​និង​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ក្នុង​ស្រុក​បន្ទាយមាស​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨ លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​រួម​និង​សហការី​បាន​នាំយក​នូវ​អង្ករ និង​គ្រឿងឧបភោគ បរិភោគ​ព្រមទាំង​សម្ភារៈ​មួយចំនួន​ដែល​ជា​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដើម្បី​ឧបត្ថម្ភ ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ពិកា​ដែល​ប្រឈម​បញ្ហា​ការខ្វះខាត​ជីវភាព និង​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​រលំ​ផ្ទះ​ចំនួន​៤៣​គ្រួសារ​ដែល​ពិធី​បាន​ប្រគល់​ជូន​នៅ​ទី​កន្លែង​ចំនួន​ពីរ​មក​ពី​ឃុំ​មួយចំនួន​ក្នុង​ស្រុក​បន្ទាយមាស​ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល​លោកស្រី លាង ហៃ ជាវ តា​យ បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​នឹករលឹក​ពី​សំណាក់​សម្ដេច កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ជូន​ចំពោះ​លោកយាយ​លោកតា​និង​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ដែល​ជានិច្ចកាល​សម្ដេច​កត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ពិសេស​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់នៅ​ព្រមទាំង​ដោះស្រាយ​រាល់​ការ​ទុក្ខលំបាក​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដោយ​មិន​រើសអើង​ប្រកាន់ពូជសាសន៍​និន្នាការ​អ្វី​ឡើយ ពោល​គឺ​ទីណា ពេលណា ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក គឺ​ទី​នោះ ពេលនោះ តែង​មាន​កាកបាទក្រហម​កម្ពុជា ដែល​ជា​ស្ថាប័ន​មនុស្សធម៌​ចុះជួយ​ដោះស្រាយ​និង​ឧបត្ថម្ភ​ជា​និច្ច ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់ពោះ​អត់​អាហារ​ឡើយ​។​

​លោកស្រី លាង ហៃ ជាវ​តា​យ​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​ជំរុញ​លើ​ការងារ​បង្កបង្កើនផល​ចិញ្ចឹមសត្វ​រួមផ្សំ​ដើម្បី​ជួយ​សំរាល​ជីវភាព​បងប្អូន​កាន់តែ​ប្រសើរឡើង និង​មាន​ការរស់នៅ​ដោយ​លក្ខណៈ​អនាម័យ​ស្អាត គឺ​ហូប​ស្អាត ផឹក​ស្អាត ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​។

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ទាំង​ចំនួន​៤៣​គ្រួសារ ក្នុង​មួយ​គ្រួសារ អង្ករ​២៥​គី​ឡូ មី​១​កេះ ទឹកស៉ីអ៉ីវ​១​យួរ ស្ករត្នោត​១​គី​ឡូ សាប៊ូ​២​ដុំ​និង​ថវិកា​៦​ម៉ឺន​រៀល​។ ដោយឡែក​ក្នុង​នោះ​ចំពោះ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​បក់បោក​រលំ​ផ្ទះ​ចំនួន​២​គ្រួសារ​ក្នុង​១​គ្រួសារៗ​ទទួលបាន​ប្រាក់​បន្ថែម​១​លាន​រៀល​និង​២​គ្រួសារ​ទៀត​បន្ថែម​១​គ្រួសារៗ​ថវិកា​៤០​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 4321 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!