​សម្ដេច​ក្រឡាហោម ស ខេង ចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្ដរស័ក្ដិ​ជូន​នគរបាលជាតិ​ចំនួន​៦៩​រូប​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ចេញ​ប្រកាស​ស្ដីពី ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្ដរស័ក្ដិ ជូន​មន្ដ្រីនគរបាល​ជាតិ​ចំនួន​៦៩​រូប​។​

​សេចក្ដីប្រកាស​សម្ដេច​ក្រ​ឡា​ហោម ស ខេង បានបញ្ជាក់​ថា ប្រការ​១៖ ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ដ្រីនគរបាល​ជាតិ ចំនួន​១២​រូប នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ និង​ប្រការ​២៖ ត្រូវបាន​តម្លើង​ឋានន្ដរស័ក្ដិ​ដល់​មន្ដ្រីនគរបាល​ជាតិ ថ្នាក់​ឧត្តមសេនីយ៍ទោ ចំនួន​២១​រូប​, ថ្នាក់​ឧត្តមសេនីយ៍ត្រី ចំនួន​៣៥​រូប និង​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ម្នាក់​៕

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីប្រកាស​របស់​សម្ដេច​ក្រឡា​ហោម ស ខេង នៅ​ខាងក្រោម​នេះ​៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 7757 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.