លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ទទួល​ការងារ​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ជួយ​កែសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​…

​ក្រុង​ប៉ោយប៉ែត​៖ លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិ​រង ទទួល​ការងារ​ចរាច​រណ៍ និង លោក វរសេនីយ៍ទោ ញែន អុយ​អៀង អធិកា​រង ទទួល​ការងារ​សណ្តាប់ធ្នាប់​ក្រុង​ប៉ោយ​ប៉ែត និង នាយរង​ប៉ុស្តិ៍ បាន​សហការណ៍គ្នា ចុះ​រាបចំ​សណ្តាប់ធ្នាប់ និង កែសម្រួល​ចរាចរណ៍ នៅ​ចំនុច ផ្សារ​ថ្មី​ប៉ោយ​ប៉ែត និង ផ្សារ​ត្រី ស្ថិត​ភូមិ​បា​លិលេ​យ្យ​០១ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ នៅ​ព្រឹក ថ្ងៃ អង្គារ ទី ០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅវេលា ម៉ោង ០៨ និង ១០ នាទី​ព្រឹក​។

​លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា ព្រមទាំង​កងកម្លាំង បាន​ចុះ​ធ្វើការ​ណែនាំ ដល់​អាជីវករ លក់ដូរ នៅលើ​ចញ្ចើមផ្លូវ ជុំវិញ​បរិវេណ​ផ្សារ​ត្រី និង ផ្សារ​ថ្មី​ប៉ោយ​ប៉ែត និង ជួយ​កែសម្រួល​ចរាច​រណ៍ ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។
​គឺ​លោក បាន​ធ្វើ​ការណែនាំ និង ហាម​មិនអោយ​អាជីវករ លក់ដូរ  លើ​ចិញ្ចើមផ្លូវ​សាធារណៈ និង យានជំនិះ​គ្រប់​ប្រភេទ រទេះ​ចត ឬ​ដាក់​លក់​លើ​ផ្លូវ តទៅទៀត​នោះ​ទេ​។​

​ក្នុង​ការចុះ​រាបចំ​សណ្តាប់ធ្នាប់ នៅ​ព្រឹក​នេះ​ផង​ដែល សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត ម៉ូតូ ដែល​ឈប់​ចត​គ្មាន​សណ្ដាប់ធ្នាប់​ជា​រៀងរាល់​ថ្ងៃ​នោះ​បាន​ចំនួន​១៩​គ្រឿង យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ណែនាំ​ដល់​ម្ចាស់ ម៉ូតូ ទាំងអស់ អោយបាន​យល់ដឹង​ពី​ច្បាប់​ចរាច​រណ៍ និង ផ្នែក​សណ្តាប់ធ្នាប់ ដើម្បី​បញ្ជា​ស​ការកកស្ទះ​ចរាច​រណ៍ ដែល​ប្រជា​ពល រដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅមក មាន​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ ព្រម​ទាំង​ជុំវិញ បរិស្ថាន សំរាម ម្ចាស់ផ្ទះ ឬ ម្ចាស់​តូប ត្រូវ​មាន​ការ​វិច​ខ្ចប់​ទុកដាក់​ក្នុង​ធុងសំរាម អោយបាន​ត្រឹមត្រូវ ដើម្បី បរិស្ថាន​ស្អាត សណ្តាប់ធ្នាប់​ល្អ​។

​លោក​វរ​ស​នីយ៍ទោ ឈឿន ប៊ុន​ថា អធិ​រង នគរបាល​ផ្នែក​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត បាន មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់​បងប្អូន​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ថ្មី​ប៉ោយប៉ែត និង ផ្សារ​ត្រី ក៏​ដូចជា​អ្នក​រត់​ម៉ូតូ​ឌុ​ម សូមអោយ​បងប្អូន ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា គឺ​ហាម​ឈប់ ចត ឬ លក់ដូរ លើ​ចិញ្ចើម​ផ្លូវ​សារ​ធា​រណៈ តទៅទៀត បើ​នៅ​តែ​មាន​ចត​ម៉ូតូ ឬ​ចត​លក់ដូរ នៅលើ​ចិញ្ចើមផ្លូវ នៅ​ពេល​លើក​ក្រោយៗ​ទៀត សមត្ថកិច្ច និង មាន​វិធានការ​ចាប់​ផាកពិន័យ និង​សំណូមពរ ដល់​ម្ចាស់​តូប​លក់ដូរ ក្នុង​បរិវេណ​ផ្សារ សុំ​ចូលរួម​ជួយ​សម្អាត បរិស្ថាន​អនាម័យ និង​ឈប់​ចត​ម៉ូតូ គ្នាន​សណ្តាប់ធ្នាប់ អណាធិបតេយ្យ បែប​នេះ​ទៀត ដើម្បី​ជះ​វាង​មាន​ការកកស្ទះ និង ដើម្បី​មាន​សោភ័ណភាព​ល្អ ប្រសើរឡើងៗ គឺ​ប្រការ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយៈ​យថាហេតុ ប្រការ​ណាមួយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 1300 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.