សកម្មភាព​ចុះ​វាយតម្លៃ​ប្រសិទ្ធភាព​លើ​ជំនាញ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ខេត្ត​កែប​

កែប ៖ ដើម្បី​អនុវត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ប្រសិទ្ធភាព​លើ​ជំនាញ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ហិរញ្ញវត្ថុ ដែល​ប្រព្រឹត្ត​ឡើង នា​ព្រឹក​ថ្ងៃ​អង្គារ​៩​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤​ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប ដោយ​មាន​តំណាង​មក​ពី​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ដើម្បី​វាយតម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការបណ្តុះបណ្តាល ដែល​សិក្ខាកាម​បាន​ចូលរួម​កន្លងមក សម្រាប់​កែលម្អ និង​អភិវឌ្ឍ​នូវ​វគ្គ​បណ្តុះបណ្តាល​នា​ពេល​ខាង​មុខ​ឱ្យ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​មាន​ការចូលរួម​ពី លោក អ៊ុក ថា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប  និង មាន​សមាសភាព​ចូលរួម​មកពី​មន្ទីរ​ពាក់ព័ន្ធ​ចំនួន ៥ រួមមាន​៖ ១/ មន្ទីរ​រ៉ែ និង ថាមពល ២/ មន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ៣/ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ៤/​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ៥/​មន្ទីរ សង្គមកិច្ច និង​និតិ​សម្បទា​។​

​ជាមួយនឹង​សកម្មភាព​ចុះ​វាយតម្លៃ​លើ​ប្រសិទ្ធភាព​ការងារ​ជំនាញ​ខាងលើនេះ លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប បាន​គូសបញ្ជាក់ថា កិច្ចការ​នេះ​ត្រូវបាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ហើយក៏​ជា​វគ្គ​បណ្តុះបណ្តាល​មួយ​ដែល​យើង​បាន​ឆ្លងកាត់​កន្លងមកហើយ​។​ដូច្នេះ​ការងារ​គ្រប់គ្រង​លើ​ផ្នែក​ហិរញ្ញវត្ថុ​ជា​គន្លឹះ​សំខាន់​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ យកទៅ​អនុវត្ត​សម្រាប់​វាយ​តម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

\

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!