ឯកឧត្តម ស ថា​វី ពិតជា​មាន​ការទទួល​ខុស​ត្រូវ​ច្បាស់លាស់​ចំពោះ​ជីវិត​គ្រួសារ​និង​ជំហរ​ដឹកនាំ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

ខេត្ត​ឧត្តរមានជ័យ ៖ បន្ទាប់​ពី​មានការ​រិះគន់​តាម​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័​យភាគច្រើន​លើសលប់​ដែល​បាន​ដឹង​ឮ​ស្គាល់​ច្បាស់​ពី​ការរស់នៅ​នៃ​ជីវិត​គ្រួសារ​របស់​ឯកឧត្តម​ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ បានឲ្យដឹងថា ឯកឧត្តម ជា​បុរស​ពិត​ម្នាក់​ដែល​ហ៊ាន​ទទួលខុសត្រូវ​របស់​ខ្លួន​ឯង ត្រង់​ថា​មាន​ភរិយា​ពីរ​មែន ហើយ​គ្មាន​ដើម​គ្មាន​ចុង​អី​នោះទេ គឺ​វា​ខុសប្លែក​ពី​អតីត​អភិបាលខេត្ត​តាកែវ លោក​ឡាយ វណ្ណៈ មាន​ភរិយា​ស្របច្បាប់​និង​លួច​មាន​ស្រី​កំណាន់ចិត្ត​ខាងក្រៅ ប៉ុន្តែ​ខ្វះ​ការទទួលខុសត្រូវ ចុង​ក្រោយ​បែកការណ៍ ក៏​បាន​ក្លាយទៅជា​ជនជាប់ចោទ​នៃ​អំពើ​ឃាតកម្ម សម្លាប់​ស្រី​កំណាន់ចិត្ត​បំបិទមាត់ និង​រង​នូវ​ការរិះគន់​ពី​មជ្ឍដ្ឋាន​ទូទៅ​យ៉ាង​ពេញទំហឹង ជា​ពិសេស​ប្រជាពលរដ្ឋ​បាន​គាំទ្រ​នូវ​ចំណាត់ការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ​បាន​ស៊ើបអង្កេត ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​លោក​ឡាយ វណ្ណៈ ព្រមទាំង​គូកន​ដាក់​ពន្ធនាគា​រម​ក​ដល់​បច្ចុប្បន្ន​នេះ​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ការរិះគន់​ទៅលើ​លោក​ស្រី ធៀ​ម លី​ណា ជា​ភរិយា​ពេញ​មុខ​របស់​ឯកឧត្តម​ស ថា​វី គឺជា​ការ​ច្រណែនឈ្នានីស​ពី​មនុស្ស​មួយចំនួន​តូច​ដើម្បី​បង្ខូច​កិត្តិយស​ឯកឧត្តម​អភិបាលខេត្ត ដោយ​បាន​ចោទប្រកាន់​លោកជំទាវ​ថា​ប្រើប្រាស់​មធ្យោបាយ​ខុសច្បាប់​និង​យក​អំណាច​ទៅ​គាបសង្កត់​ក្រុមហ៊ុន​ថៃ​យក​លុយ​ពី​២០០០​ទៅ​៣០០០​ដុល្លារ​ដែល​ចូលមក​ទិញ​កសិផល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្ត​ឧត្តរ​មានជ័យ​នោះ គឺ​មិន​ពិត​ទាល់តែសោះ ពីព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​ឯកឧត្តម​គាត់​ជា​អ្នក​ពាណិជ្ជករ​ដែលមាន​អាជីវម្ម​លក់ដូរ​ប៉ុណ្ណោះ មិនមាន​អំណាច​អ្វី​ទៅ​លូកដៃ​ក្នុង​កិច្ចការរដ្ឋ​នោះទេ ចំណែក​ឯកឧត្តម ស ថា​វី ក្រៅ​ពី​បំពេញ​តួនាទី​ជា​អភិបាលខេត្ត​ឧត្តរមានជ័​យ​នេះ គាត់​ជា​មនុស្ស​សាមញ្ញ​បំផុត​ដែល​ប្រជាពលរដ្ឋ​គោរព​រាប់អាន​តាមរយៈ​ការច្នៃប្រឌិត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្របី​សំរាប់​ប្រមូល​ទិន្នផល​ផ្គត់ផ្គង់​គ្រួសារ​ដែល​ជា​មុខរបរ​របស់​កសិករ​ដ៏​សមប្រកប​ណាស់ បើ​គេ​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​មហាសេដ្ឋី​នៅ​ប្រទេស​ឥណ្ឌា​ម្នាក់​ដែល​បើក​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោក្របី​នៅ​តំបន់​ភ្នំ​មួយ​កន្លែង​អាច​រក​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ដោយ​ចិញ្ចឹម​ប្រពន្ធ​ដល់​ទៅ​៤០​នាក់​ឯណោះ​មិន​មានប​ញ្ហ​អ្វី​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​ឯកឧត្តម​ស ថា​វី ដែល​ជា​អាណាព្យាបាល គ្រប់គ្រង​ដឹកនាំ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​បំផុត​ក្នុង​ការជួយ​រក​ទីផ្សារ​ក្រោយពី​ធ្វើ​ការដាំដុះ​ផលដំណាំ ហើយ​ទទួលបាន​ទិន្នន័យ​ខ្ពស់ យ៉ាង​សមរម្យ​ជាមួយ​ដៃគូ​ខាង​ក្រុមហ៊ុន​ថៃ ដែល​ចូលមក​ប្រមូល​ទិញ​កសិផល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ដូចជា​ដំឡូង​មីជា​ដើម​។​ល​។ ប៉ុន្តែ​បែរជា​មាន​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​យក​អំណាច​ទៅ​គាបសង្កត់​ខាង​ក្រុមហុ៊ន​ជំរិត​ទារលុយ​ច្រើន​លើសលប់​ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​ទំលាក់​ថ្លៃ​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​ការ​រក​ទីផ្សារ​ដោយសារ​ការដាំដុះ​បាន​ហើយ តម្លៃ​ទិន្នផល​ក៏​ធ្លាក់​ចុះថោក ព្រោះតែ​មាន​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ច្រក​និង​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក​នៅ​ប្រចាំការ​តាម​ព្រំដែន​។​

​ឆ្លើយតប​ទៅនឹង​ការរិះគន់ តាម​បណ្តាញ​សង្គម​បែបនេះ ឯកឧត្តម​ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ច្រានចោល​ទាំងស្រុង ដោយ​បញ្ជាក់​ថា “​ភរិយា​របស់​គាត់ មិនមាន​អំណាច​អ្វី​ទៅ​យកលុយ ឬ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុនទិញ​កសិផល​ប្រជាពលរដ្ឋ​ដោយ​ត្រូវតែ​បង់​ប្រាក់​ឲ្យ​គាត់​នោះ​ទេ​” ។ ឯកឧត្តម​បាន​បញ្ជាក់ថា “​រឿង​ប្រពន្ធ​ខ្ញុំ​ដែល​គេ​ចោទ​នោះ មិនមែន​ជា​ការពិត ហើយក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ពី​ក្រុមហ៊ុន​ទាំងនោះ​ទេ ។ ភរិយា​ខ្ញុំ​គាត់​មាន​មុខរបរ​របស់​គាត់ រកស៊ី​លក់ដូរ​និង​ចង​ការប្រាក់ និង​មាន​លទ្ធភាព​ទិញ​រថយន្ត​ជិះ​ជា​គំនិត​ការចង់បាន​របស់​គាត់ ។​

​ឯកឧត្តម​អភិបាល​បន្តថា ខ្ញុំ​ដឹង​អស់​ហើយ​អ្នក​ដែល​រិះគន់​ខ្ញុំ ព្រោះ​អស់លោក​ចង់​ឡើង​ធ្វើ​ជា​ចៅហ្វាយខេត្ត ហើយ​តំណែង​ចៅហ្វាយខេត្ត​នេះ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់ខ្ញុំ​ឯណា​? តាមពិត​មន្ត្រី​មុខងារ​សាធារណៈ​គឺ​មាន​សិទ្ធិ​ឡើងជា​អភិបាលខេត្ត​បាន​ទៅតាម​សមត្ថភាព​និង​មាន​សេចក្តីទុកចិត្ត​ពី​ថ្នាក់លើ​តែប៉ុណ្ណោះ​” ។​

​ឯកឧត្តម ស ថា​វី បាន​បន្តទៀតថា “​ពេល​ខ្លះ​ខ្ញុំ​ក៏​ពុំ​ដឹង​ថា​ក្នុងនាម​ជា​កូនកំព្រា​ម្នាក់​មាន​សម្ពាយ​បុណ្យ​ពី​ជាតិ​មុន​បែបណា​ទេ ទើប​បាន​កាន់​តំណែង​ជា​អភិបាលខេត្ត​” ។ “​និយាយ​រួម​ទៅ ក្នុងនាម​ខ្ញុំ ជា​អភិបាលខេត្ត​តែង​បាន​គិត​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​ដាំ​ដុះ​ដំណាំ​កសិផល ប៉ុន្តែ​អ្នក​ដែល​បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ មិនមែន​ភរិយា​ខ្ញុំ​ទេ គឺ​អស់លោក​ជា​មេ​កងពល មេៗ សមត្ថកិច្ច​ច្រក និង​សមត្ថកិច្ច​នៅតាម​ព្រំដែន ពួកគាត់​គាប​ក្រុមហ៊ុន​គេ​ខ្លាំងពេក ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ថ្នាំង​ថ្នាក់ និង​ពិបាក​រក​ទីផ្សារ ដូចជា​ដំឡូង​មី​ជាដើម​…”​។​

​ដោយឡែក​ចំពោះ​ការចោទប្រកាន់​ទៅលើ​សកម្មភាព​ថា​ភរិយា​ទី​២​របស់​ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ ចេញមុខ​ធ្វើ​ការងារ​រក​ចំណូល តាមរយៈ​ឥទ្ធិពល​ប្តី​ហើយ​បាន​ទទួល​ការរិះគន់​មួយ​ទំហឹងៗ​នោះ ក៏​មាន​ករណី​ផ្សេងទៀត​បាន​លើកឡើង​ថា ឯកឧត្តម​ស ថា​វី ត្រៀម​លុប​បឹង​ធម្មជាតិ​នៅ​ពី​មុខ​សាលាខេត្ត ក្នុង​គោលបំណង​លក់​ទៅឲ្យ​ឯកជន​សាងសង់​ខុន​ដូ ។ ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​កាលពី​ពេល​ថ្នីៗ​នេះ ឯកឧត្តម​បាន​បដិសេធថា ” នេះ​មិនមែន​ជា​ការពិត ហេតុ​អី្វ​បាន​ខ្ញុំ​បញ្ជាក់​យ៉ាង​ដូច្នេះ ពីព្រោះ​មាន​តែ​ខ្ញុំ​ទេ ក្នុងនាម​ជា​អភិបាលខេត្ត បាន​ខិតខំ​រក្សា​ការពារ តំបន់​បឹង​ធម្មជាតិ ក្នុង​នោះ​ខ្ញុំ​ថែម​ទាំង​ស្នើសុំ​ទៅ​ថ្នាក់លើ​ដើម្បី​កាយ​ដី​ឲ្យបាន​ជ្រៅ​ក្នុង​ទំហំ​៥០​ម៉ែត្រ​បួន​ជ្រុង​ធ្វើឲ្យ​បឹង​ធម្មជាតិ​មួយ​នេះ មាន​សោភ័ណ្ឌភាព និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​និង​ប្រជាពលរដ្ឋ​មក​កំសាន្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​តែប៉ុណ្ណោះ​» ។

​ឯកឧត្តម​បាន​បន្ត​បញ្ជាក់​បន្ថែម​ទៀត​ថា «​ខ្វះ​អី្វ​ដី​ដែល​ត្រូវ​សង់​ខុន​ដូ ប្រសិន​បើ​អាជីវករ ឬ​ក្រុមហ៊ុន​ណាមួយ​ត្រូវ​ការវិនិយោគ​និង​រកស៊ី​នោះ “​។​

​សូម​ជម្រាប​ថា​ក្រោយពី​មានការ​បែកធ្លាយ​រឿង​ចោទប្រកាន់​ភរិយា​ទី​២ របស់​ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យបាន​ប្រើប្រាស់​រថយន្ត​គ្មានព​ន្ធ​នាំ​ចូល ហើយ​ពាក់​ស្លាក​លេខ​រដ្ឋ​នោះ ជា​ពិសេស​ដែល​ថា​ថ្មីៗ​នេះ ឯកឧត្តម​អភិបាលខេត្ត​ស ថា​វី ថែមទាំង​បាន​ទិញ​ផ្ទះ​ជា​កាដូ​ជូន​ភរិយា​ទី​២​នៅ​ខេត្ត​សៀមរាប​ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ភរិយា​ទី​២​ធ្វើ​កិច្ច​ការ​រក​ចំណូល​តាម​រយៈ​អំណាច​គាត់​ក៏​ដោយ ក៏​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​យ៉ាង​ច្បាស់​ថែម​ទៀត​ថា រឿង​មនុស្ស​ណា​ក៏​ចេះ​ខូច​ដែរ កុំ​ថា​ឡើយ​ដល់​ទៅ​រូបខ្ញុំ និង​មន្ត្រី​ឯ​ទៀត​ក្នុង​នោះ​សូម្បី​តែ​អ្នកកាសែត​ក៏​មាន​ប្រពន្ធ​មួយ ប្រពន្ធ​ពីរ មាន​ស្នេហា​ដូច​តែ​គ្នា​ទេ​។

​ចំណែក​ប្រពន្ធ​ខ្ញុំ​ទាំង​ពីរ​នាក់​គាត់​ត្រូវ​គ្នា​យល់ចិត្ត​គ្នា អញ្ចឹង​គាត់​រកស៊ី​តាម​មុខរបរ​របស់​គាត់ នេះ​ជា​រឿង​ធម្មជាតិ​មិន​ខុស​អី​ទេ សំខាន់​ខ្ញុំ​ដឹង​អស់​ហើយ ហើយ​ច្បាស់​ទៀត​ថា អ្នកណា​មួយ​បង្កើត​រឿង​ហ្នឹង​ឡើង​ដើម្បី​ឲ្យ​ថ្នាក់លើ​បាន​ឃើញ ហើយ​ឲ្យ​ខ្ញុំ​រង​នូវ​កំហុស​នោះ ខណៈ​ពេល​នេះ​ឯកឧត្តម​ពុំទាន់​បាន​ដាក់​ពាក្យបណ្តឹង​ពី​បទ​បរិហារ​បង្ខូចកេរ្ថិ៍​ទៅ​តុលាការ​នៅ​ឡើយ​ទេ​៕
​ឆន្ទៈ​ខ្មែរ
Tel: 088 88 26 890
Whatsapp: 012 826 890

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 6310 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!