មហាជន​ក្នុង​ខេត្ត​កំពត រិះគន់ថា ស ជ ណ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច គ្មាន​ប្រសិទ្ធភាព​អី្វ​បន្តិ ​ចឡើយ​

​កំពត ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​កំពុង​ឆ្ងល់​ថា ហេតុ​អី្វ​បាន​ជា​រដ្ឋបាល​ស្រុក​មិន​ទាន់​ហ៊ាន​ចាត់ការ​បុគ្គល​រំលោភ​ដី​រដ្ឋ ព្រោះ​ខណៈ​នេះ​សេចក្តីជូនដំណឹង បាន​ហួស​សុពលភាព​ជិត​មួយ​សប្តាហ៍​ទៅហើយនោះ​។​

​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​បាន​លួច​ទម្លាយ​ថា ក្រោយ​ពី​អភិបាលស្រុក​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យ​អ្នក​បោះបង្គោល​ត្រូវតែ​ដក​ចេញពី​បឹង​ឈូក​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​នោះមក បុគ្គល​ខិលខូច​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដើម្បី​រក​ជំនួយ ហើយ​លោកពូ​សំ អេ​ន ដែល​អ្នក​បោះបង្គោល​រំលោភ​បឹង​ឈូក បាន​ប្រាប់​អ្នកស្រុក​ថា ត្រឹម ស ជ ណ របស់​រដ្ឋបាល​ស្រុក​គឺ​គាត់​មិន​ញញើត​ទេ តែបើ​ចង់​ឲ្យ​គាត់​ដក​បង្គោល​ចេញពី​បឹង​ឈូក ដរាបណា​មាន​លិខិត​បញ្ជា​របស់​រដ្ឋបាល​ខេត្ត​កំពត ទើប​ទៅ​រួច​។​

​គេ​ឆ្ងល់​ទៀតថា តើ​លោក​ធំ​ណា​ទៅ​ហ៊ាន​កាង និង​រុញច្រាន​ឲ្យ​បុគ្គល​នេះ​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​បែបនេះ​។​

​ប្រភព​បាន​លួច​បង្ហើប​ទៀតថា តាមពិត​ទៅ​ការបោះបង្គោល​រំលោភ​យក​បឹង​ឈូក​រាប់​ហិកតា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ដូច​ខាងលើ​នេះ បាន​កើត​ឡើង​តាំងពី​ជំនាន់​អភិបាល​ខេត្ត​កំពត​មុន និង​អភិបាលស្រុក​ចាស់ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អភិបាលស្រុក និង​អភិបាលខេត្ត​បច្ចុប្បន្ន​នោះ​ឡើយ​។​គេ​បាន​បន្ថែមថា ដី​បឹង​ដែល​គេ​ចង់​ក្រសោប​នេះ​ជា​ជ្រលង​បណ្តោះ​ទឹកជំនន់ ប៉ុន្តែ​ត្រូវបាន​គេ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ប៉ុនប៉ង​រំលោភ​យក ហើយ​ថែមទាំង​លេចឮ​ថា មាន​គេ​បោះទុន​ជា​ថវិកា​រាប់មឺុន​ដុល្លារ ដើម្បីឲ្យ​គេរ​ត់​ការចាក់​ដី​លុប​បឹង​ឈូក និង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៀតផង ប៉ុន្តែ​ត្រូវ​បរាជ័យ ខណៈ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មានប្រតិកម្ម​។​

​ជុំវិញ​ករណី​មិន​ទាន់​បាន​ដក​បង្គោល​ដូចខាងលើ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​រដ្ឋបាល​ស្រុក​ចេញ​សេចក្តីជូនដំណឹង​ឲ្យឈ្មោះ សំ អេ​ន ដក​បង្គោល​ចេញពី​បឹង​ឈូក​របស់​រដ្ឋ ស្រាប់តែ​មាន​អ្នកធំ​សុំ​អន្តរាគមន៍ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​មិន​ព្រម​ឲ្យ​អ្នកណា​ម្នាក់​រំលោភ​យក​បឹង​ឈូក​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បាន​ជាដាច់ខាត ហើយ​លោក​នឹង​រិះរក​វិធី​ដើម្បី​ដក​បង្គោល​ក្នុង​បឹង​ឈូក​របស់​រដ្ឋ​ឲ្យ​ទាល់តែ​បាន​។​

​ទោះជា​បែប​នេះ​ក្តី គេ​បាន​រិះគន់ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ដែល​ជម្រាប​ទៅឲ្យ ឈ្មោះ សំ អេ​ន ឲ្យ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​ចាប់ពី​ថ្ងៃ​ទី​១៦ និង​ផុតកំណត់​នៅ​ថ្ងៃ​ទី ២៣​ខែ​សីហា ឆ្នាំ​២០១៨ ប្រហែលជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ការជូនដំណឹង​វា​បាន​ហួស​កាល​កំណត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។ ដូច្នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត សូមមេត្តា​ជួយ​ចាត់ការ​ករណី​ដូចខាងលើ ដោយ​ក្តី​អនុគ្រោះ​ផង ព្រោះ​បញ្ហា​ដី​បឹង​ឈូក​នេះ​បាន​ក្លាយ​ជា​ជំងឺ​រាំ​ុ​រ៉ៃ​យូរយា​ណាស់​មកហើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2872 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!