ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន ប្រគល់​ត្រា​ជូន​លោកស្នងការ​ថ្មី ខេត្ត​ព្រះសីហនុ

តាម​សេចក្តីប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី ស៊ា​ង កុសល ស្នងការរង​ទទួលបន្ទុក​ប្រធាន​ការិ យាល័យ​កណ្តាល​សណ្តាប់ធ្នាប់​ជាស្ន​ង​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជំនួស​លោក​ឧត្តមសេនីយ៍ទោ តា​ក វណ្ណ​ថា ត្រូវ​ចូល​និវត្តន៍ និង​កាន់​មុខតំណែង​ជា​ក្រុមប្រឹក្សា​ខេត្ត ។ លោក​វរសេនីយ៍​ទៅ អ៊ី សុខា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន និង​ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម នេ​ត សាវឿន បាន​ជម្រុញ​ឱ្យ​លោក​ស្នងការ​ថ្មី​ពង្រឹង​យុទ្ធសាស្ត្រ​ការពារ​តំបន់​ទេសចរណ៍​សហកា​រ ជាមួយ​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បំពេញ​តួនាទី​គ្រប់​ជ្រុងជ្រោយ​ជា​សេនាធិការ​គណៈបញ្ជាការ ឯកភាព​ខេត្ត រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បាន​ល្អប្រសើរ និង​ខិតខំ​ដោះស្រាយ​សំណូមពរ​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ។ កម្លាំង​នគរបាល​ត្រូវ​រៀបចំ​ផែនការ ជាក់ស្តែង​តាម​មូលដ្ឋាន បង្កើន​សមត្ថភាព​ជំនាញ​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​នៅនឹងកន្លែង ដើម្បី​ឱ្យ​សមត្ថកិច្ច​មាន​ជំនាញ​ក្នុង​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទាន់​ពេលវេលា​ផង​ដែរ ។​

​លោក​ឧត្តមសេនីយ៍ត្រី ស្រ៊ាង កុសល ដែល​ទទួល​តំណែង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ស្មារតី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ធ្វើ​អ្វី​មិន​ប៉ះពាល់​ផលប្រយោជន៍​រួម អនុវត្ត​បទបញ្ជា​នានា ខិតខំ​បន្ត​រៀនសូត្រ​លើកកម្ពស់​សមត្ថភាព​ការងារ សាមគ្គី​ឯកភាព​ផ្ទៃក្នុង​មួយ​អង្គភាព នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល ៕

2014_06_19chk2 2014_06_19chk2b

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.