អ្នកសារព័ត៌មាន ៦​អង្គភាព ត្រូវ អាវុធហត្ថ ខេត្ត​រតនគីរី ឃាត់ខ្លួន មក​សួរនាំ ខណៈ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ

​ខេត្ត​រតនគិរី ៖  អ្នកសារព័ត៌មាន ៦​អង្គភាព ត្រូវ​កម្លាំង​អាវុធហត្ថ ខេត្ត​រតនគីរី បាន​ឃាត់ខ្លួន​យក​មក​សួរនាំ ពេល​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ កាលពី វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែ សី ហា ឆ្នាំ​២០១៨ ពេល​រសៀល  ថ្ងៃ​ដដែល ត្រូវបាន ដោះលែង​អោយ​មាន សេរីភាព​វិញ​ហើយ បន្ទាប់ពី​បាន ឃាត់ខ្លួន ដោយ​គ្មាន​មូលហេតុ ឬ ទោស​កំហុស​អ្វី​សោះ  អស់​ជាច្រើន​ម៉ោង​។

​ជាក់ស្ដែង ពួកគាត់​បាន​ឱ្យដឹងថា ៖ បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី ពួក​ឈ្មួញ ចាប់ផ្ដើម​នាំ​ឈើ ឆ្លងដែន​ចូល​ទៅ​លក់​នៅ​ឯ ប្រទេស​វៀតណាម​កក្រើក​សារ​ឡើង​វិញ​ភ្លាម​។ នៅ​ព្រឹក ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ ក៏​ក្រុម​អ្នក សារព័ត៌មាន​យើង ទាំង​៦ អង្គភាព​ខាងលើ បាននាំគ្នា ចុះទៅ ដើម្បី​តាម​ប្រ​ម៉ាញ់ ថត​ផ្ដិត​យក​រូបភាព សកម្មភាព រថយន្ត ធុន​តូចៗ​គ្រប់​ប្រភេទ ដឹកឈើ ឆ្លងដែន ចូលទៅ ប្រទេ ស​វៀតណាម  មានដូចជា ៖ រថយន្ត សាំង​យ៉ុង កាមរី​បា​ឡែន ឆ្លាម ហាយ​លែ​ន​ឌ័​រ ឡង់​គ្រីស័រ ។ ល ។ ដើម្បី​រក្សា​ទុក្ខ​ជា ឯកសារ ភស្តុតាង​ពិតៗ ក្នុង​ការចុះផ្សាយ ព័ត៌មាន​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ឱ​មហាជន ។​

​នៅក្នុង​និង​ក្រៅប្រទេស ព្រមទាំង​ក្រសួង ស្ថាប័ន និង​អង្គភាព ពាក់ព័ន្ធ ជាពិសេស ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា ជា​អគ្គមេបញ្ជាការ​ស្ដីទី កងយោធពល ខេរ​ភូមិន្ទ​- មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រធាន​គណៈកម្មការ​ជាតិ​ការពារ​-​ទប់ស្កាត់​ធនធានធម្មជាតិ បាន​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ចាត់​មន្ត្រី​ជំនាញ ឱ្យ​ចុះមក​ស្រាវជ្រាវ ចាត់វិធានការ ចំពោះ​ពួក​ឈ្មួញ និង​មន្ត្រី​ខិលខូច នៅតែ​បន្ត​ឃុបឃិត​គ្នា លួច​រត់ពន្ធ​នាំ​ឈើ​ឆ្លងដែន ទៅ​លក់​ឱ្យ​ឈ្មួញ នៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់ ដែល​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ដាក់បទបញ្ជា កាលពី ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦ ក្ដៅ​គ​គុ យ៉ាងណាក្ដី ក៏​ពួក​ឈ្មួញ​និង​មន្ត្រី​ខិលខូច​ទាំងនោះ នៅតែ​ក្បាលរឹង គឃ្លើន​ដដែលៗ​ម្ដង​ហើយ​ម្ដងទៀត ពិតជា​ថ្លើមធំ ពាសមេឃ​និង​ជា​មន្ត្រី​គ្រាប់​ល្ពៅ​មែន​។​

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ មហាជន​ទូទៅ គ្រប់​មជ្ឈដ្ឋាន ដាក់​ជា​សំនួរ​ថា ៖ តើ​រវាង  សម្ដ​ច អគ្គ​មហា សេនាបតី  តេ​ជោ ហ៊ុន សែន និង​ពួក​ឈ្មួញ ព្រមទាំង​មន្ត្រី​ក្បាល​ខូច មុខ​ដដែលៗ​ទាំងនោះ តើ​ជ្រើសរើស​យក​អ្នកណា ? តើ​ឋានៈ បុណ្យស័ក្តិ លើ​ស្មារ និង​មាស​ប្រាក់ ទ្រព្យសម្បត្តិ មាន​សព្វ​គ្រប់បែបយ៉ាង គ្រប់ៗ គ្នា​បាន​មកពីណា​? អ្នកណា​បំពាក់​ឱ្យ ? នៅ​ខ្វះ​អ្វី​ទៀត​?​តើ​ចង់បាន​ប្រាក់ ដែល​ធ្វើឱ្យ ប៉ះពាល់  ខូច​កិត្តិយស​នឹង យកមក​ធ្វើ​អ្វី​ទៀត ? តើ​ក្នុង​ចិត្ត ក្នុង​បេះដូង គោរព ស្រលាញ់ និង​អាណិត អា​សូរ្យ​ដល់ សម្ដេច​អគ្គ មហា​សេនាបតី តេ​ជោ ហ៊ុន សែន ខ្លះ​ដែរ​ឬទេ​?
​តើ​ពួក​អ្នកសារព័ត៌មាន ទាំង​០៦​នាក់​នោះ​ខុស​អ្វី ? តើ​បងប្អូន និង​មិត្តៗ ដែល​ប្រកប​របរ ធ្វើ​អាជីវកម្ម​ជា អ្នកសារព័ត៌មាន​ជាតិ​យើង​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង  ដែល​បាន អុកឡុក បង្ករ ការលំបាក ដល់​សារ​ម៉ី អង្គភាព ក្រសួង  និង  រាជរដ្ឋាភិបាល  ម្ដង​ណា​ដែរ​ឬទេ ? តើ​ដែល​ឃើញ​ពួក​គាត់ ទៅ​ធ្វើ​ទុក្ខ បុក​ម្នេញ ចំពោះ​ប្រជាពលរដ្ឋ ដែល ប្រក​មុខ​បរ រក​ទទួលទាន ស្របច្បាប់ ម្ដង​ណា​ដែរ​ឬទេ​? បើ​គ្រាន់តែ​ពួកគាត់​ចុះ​យក​ព័ត៌មាន មិន​បាន​ហ្វូ​តូ​កូ​ពី ឯកសារ​ដូចជា ៖ កាត លិខិត​បញ្ជា ប៉េសកកម្ម  អាជ្ញាប័ណ្ណ  ឬក៏ កាត បេសកកម្ម បាន​ផុត​កំណ​ឬ​ហួស​សុពលភាព បន្តិចបន្តួច​នោះ ក៏​មិន​មាន​ការខុសឆ្គង​អ្វី គួរ​ឱ្យ​ធ្ងន់ធ្ងរ ទៅ​នឹង​ផ្លូវ​ច្បាប់​នោះដែរ គ្រាន់តែ​មាន​កំហុសឆ្គង ផ្នែក​រដ្ឋបាល​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

​ជា​ចុងក្រោយ បើសិនជា លោកអ្នក ពិតជា មាន​ទឹកចិត្ត និង​បេះដូង ស្រឡាញ់​ក្ម្រមគ្រួសារ និង​សម្ដេច​អគ្គមហាសេនាបតី​តេជោ { ហ៊ុន សែន } នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ ដឹកនាំ ដ៏​ខ្ពង់ខ្ពស់ និង ឈ្លាសវៃ  ពិតប្រាកដ នៅក្នុង​កែវភ្នែក​មែន​នោះ សូមឱ្យ​លោក​អ្នក​ដែល​កំពង់​បំពេញ ការងារ នៅតាម គ្រប់ៗ​ក្រសួង ស្ថាប័ន និង​សា​ម៉ី​អង្គភាព​ពាក់ ព័ន្ធ ទាំងអស់ ដែលមាន បុណ្យស័ក្តិ ឋានៈ  និង តួនាទី​រៀងៗ ខ្លួន គ្រប់ៗ​រូប  ត្រូវតែ ខិតខំ យកចិត្ត ទុកដាក់ តស៊ូ ព្យាយាម ដោយ​ឆន្ទៈ និង ស្មារតី ទទួល  ខុស​ត្រូវ​ខ្ពស់ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ក្នុង​ការបម្រើ​ប្រទេស​ជាតិ នៅក្នុង​អណត្តិ ទី​០៦​នេះ ព្រោះ​ប្រជាពលរដ្ឋ ខិតខំ នាំគ្នា​ទៅ បោះឆ្នោត ជូន​គណៈបក្ស ប្រជាជន​កម្ពុជា ដែលមាន សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ឈរឈ្មោះ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី បន្ត​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក ការ​អភិវឌ្ឃន៍ រីកចម្រើន សម្បូរ​រុងរឿង  ភ្លឺ​ត្រចះ ត្រ​ចង់ ដូច​បណ្ដារ​ប្រទេស មហាអំណាច នៅ​ទូទាំង​ពិភពលោក ត​ទៅ​អនាគត​ក្នុង​ពេល​ដ៏​ខ្លី​ជាក់​ជា​ពុំខាន​ឡើយ​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!