ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

​បច្ចុប្បន្ន​វិស័យ​សាសនា​បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​និង​ជា​វប្បធម៌​ចែករំលែក​ដែល​យើង​មិន​អាច​ខ្វះ​បាន​

​បច្ចុប្បន្ន​វិស័យ​សាសនា​បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​និង​ជា​វប្បធម៌​ចែករំលែក​ដែល​យើង​មិន​អាច​ខ្វះ​បាន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

កែប  ៖ វិស័យ​សាសនា​បាននិងកំពុង​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ជា​វប្បធម៌​ចែករំលែក​មួយ​ដែល​សង្គម​មិន​អាច​ខ្វះ​បាន ហើយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​តែង​នាំ​គ្នា​គោរព​សក្ការៈបូជា​នៅ​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កែប​របស់​យើង​តែម្តង​។​

​នេះ​ជា​ប្រសាសន៍​របស់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ដំណើរ​ចុះ​ពិនិត្យ​មើល​ការសាងសង់​សាលាឆាន់ និង​នាំ​យក​ចង្ហាន់​ទេយ្យទាន ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​រតនៈ​រាជា​អង្គ​ព្រៃធំ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២​ខែ​សីហា ឆ្នាំ​២០១៨​។ ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប លោក​ម៉ែន សុរ​ធី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប និង​លោក​ឧត្តមសេនីយ៍ត្រី ខេង ទី​តូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត បាន​បន្តទៀតថា ដោយ​មើលឃើញ​ពីសារ​សំខាន់​លើ​វិស័យ​សាសនា ដែល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​តែង​ដោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត និង​តែង​ជួយ​ទំនុ​កបំ​រ៉ុង​និង​ផ្តួចផ្តើម​កសាង​ទី​អារាម​នៅ​គ្រប់កន្លែង និង​គ្រប់ទិសទី​នៅ​ទូទាំង​ប្រទេស ដូច​យើង​ឃើញស្រាប់​ហើយ សមិទ្ធផល​ជាច្រើន ស្ថិតនៅ​តាម​ទី​អារាម​នានា សុទ្ធសឹង​បានមកពី​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់ស្រទាប់ ពិសេស​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យ៉ាងណាមិញ​សាលាឆាន់​ស្ថិតក្នុង​ចំណុច​វត្ត​រតនៈ​រាជា​ព្រៃធំ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ដែល​ជា​វត្ត​បុរាណ​បន្សល់​រាប់​តំណរ​កំពុងតែ​សាងសង់​នេះ លោក​អភិបាលខេត្ត នឹង​ខិតខំ​ជំរុញ​ការសាងសង់​ឲ្យបាន​ឆាប់​រួចរាល់​ជា​ស្ថាពរ សម្រាប់​បម្រើ​ដល់​វិស័យ​សាសនា​ដែលជា​សាសនា​របស់​រដ្ឋ និង​សម្រាប់​លោកតា លោកយាយ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី​មាន​ភាពងាយស្រួល​នាំគ្នា​មក​គោរព​ប្រណិត​បត្តិតាម​ផ្លូវ​ព្រះធម៌ ព្រះសង្ឃ ដើម្បី​គោ​រពស​ក្ការៈបូជា​តាម​ជំនឿ​ក្នុង​ព្រះពុទ្ធសាសនា​នៃ​យើង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!