លោក​វរសេនីយ៍ឯក ធិន ស៊ីន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង​ជំនាញ​បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​!

ខេត្ត​បន្ទាយមានជ័យ ៖ ក្នុង​ខែ​សីហា​នេះ គេ​សង្កេត​ឃើញ​កម្លាំង​ជំនាញ​បង្ក្រាប​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍ ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន បាន​ជា​បន្តបន្ទាប់​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​កម្លាំង​សមត្ថ​កិច្ទ​នគរបាល​នៃ​អធិការដ្ឋន ក្រុង​ប៉ោយប៉ែត​ដែល​ការបង្ក្រាប​នេះ​ក្រុម​សមត្ថ​កិច្ទ​បាន​ក្របួច​ក្រុងក្មេងៗ​ស្ទាវ ជា​ច្រើន​ក្រុម​ដែល​ជា​យុទ្ទសាស្ត្រ​កាត់​ជា​ដុំៗ​ចេញពី​ក្រុម​ក្មេងស្ទាវៗ ដែល​ក្រុម​នេះ​ហើយ​ត្រូវបាន​លោក​អធិការ​វ័យក្មេង ធិន ស៊ិន​ដេត បាន​បង្ហាញ​ដល់​ក្រុម​សារព័ត៌មាន​រយះ​កាល​កន្លង​មក​ថា​លោក​នឹង​កាត់ផ្ដាច់​ចរន្តរ ក្រុមក្មេងស្ទាវ​ដែល​ជា​ក្រុម​បង្កចលាចល​ដល់​សង្គម ។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បន្ត​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន​បាន​ជា​បន្តបន្ទាប់​មាន​ទាំង​អ្នក​ជួញដូរ​និង​អ្នកប្រើប្រាស បាន​ចំនួន​០៦​នាក់​។​សូម​ជំរាប​ដែរ​ថា​៖​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​កម្លាំង​បង្ក្រាប​បាន​ករណី​គ្រឿងញៀន​នេះ នៅ​យប់​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវ​និង​ថ្ងៃអាទិត្យ ខែ​ស្រាពណ៍ ឆ្នាំ​សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ នៅវេលា​ម៉ោង​១​យប់ កម្លាំង​ប៉ុស្តិ៍​បាន​ល្បាត​និង​ធ្វើការ​ត្រួតពិនិត្យ​នៅលើ​ផ្លូវ​បេតុង​ចំនុច ខាងជើង​បូរី​ហ្គោដ​ឡាក់ ដែល​ស្ថិត​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ​ចំនួន​០៣​នាក់​កំពុង​ជិះ​ម៉ូតូ​ក្នុងការ​ត្រួតពិនិត្យបាន​រកឃើញ​ថ្នាំ ញៀន​ប្រភេទ​ម្ស៉ៅ​ពណ៍​ស​ថ្លា​ក្រាម​ចំនួន​០៤​ថង់​តូច​កិ​ប ។

​បើ​តាម​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​ជនសង្ស័យ​ទាំងនោះ រួមមាន ៖
​ទី​១.​ឈ្មោះ ប្រុស លី អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ថ្នាំញៀន​០៤​ថង់​តូច​និង​ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង ដែកកេះ​១ ទុយោ​ដួស​ថ្នាំ​១​កំណាត់​។​
​ទី​២.​ឈ្មោះ​អុក ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង ប្រាសាទ ខេត្ត​ឧត្តរមានជ័យ មុខរបរ​គ្មាន​ជា​បក្ខពួក ។
​និង​ទី​៣. ឈ្មោះ សង ចាន់ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរបរ​គ្មាន ជា​បក្ខពួក​។​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ពី​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត នៅវេលា​ម៉ោង​១៣​និង​៤៥​នាទី ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឈ្មោៈ ប្រុស លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​កម្លាំង​ប៉ុស្តិ៍ ប៉ោយប៉ែ​ត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ០១​នឹ​0០​នាទី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោៈ គឹម ស៊ីថា (​ហៅ​ឌឹ​ក​)​នៅក្នុង​បន្ទប់​ជួល​លេខ B09 ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ជា​លទ្ធផល​កម្លាំង​របស់​លោក​បាន​បន្ត​ឃាត់ខ្លួន​មុខសញ្ញា ឈ្មោៈ គឹម ស៊ីថា ហៅ​ឌឹ​ក និង​បក្សពួក​ពីរ​នាក់​ទៀត រួម​និង​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ក្រាមស​ថ្លា​ចំនួន​៣ កូន​ថង់ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈួក wy​ចំនួន​០៣​គ្រាប់​កន្លះ ទូរស័ព្ធ​ចំនួន​៦​គ្រឿង ដែកកេះ​ចំនួន​៤ ដប​កែឆ្នៃ​ចំនួន​២ បំពង់​កែវ​ចំនួន​១​កំណាត់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២ ប្រដាប់​ជួ​ក​ថ្នាំញៀន​ចំនួន​១​និង​ថង់​កិប​មាត់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​បន្តថា​៖​ក្នុង​មូលដ្ឋាន គ្មាន​គ្រឿងញៀន​គ្មាន​ការប្រើប្រាស់ គ្មាន​ការជួញដូរ លុះណាតែ​ចូលរួម​ទាំងអស់គ្នា ។​

​លោក​បាន​បន្តទៀតថា ៖ ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ​នេះ កំពុង​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត រួច​បញ្ជូនបន្ត​ទៅ​កាន់​ការិយាល័យ ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!