ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​វិញ្ញាញសា​រប្រ​ឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឆ្នាំ ២១០៧_២០១៨

​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨  ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ផៃ ប៊ុន​វណ្ណះ អភិបាលរង​ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​វិញ្ញាញសា​រប្រ​ឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​មណ្ឌល​វិទ្យាល័យ​ក្រុង​ព្រះសីហនុ និង​អនុវិទ្យាល័យ​សម្តេចឪ ។

​សូមបញ្ជាក់​ថា  សម្រាប់​ខេត្ដ​ព្រះសីហនុ ឆ្នាំ​២០១៨ នេះ មាន​មណ្ឌល​ប្រឡង​ចំនួន ៥ គឺ​មណ្ឌល​បឋមសិក្សា​ផ្សារលើ ,​វិទ្យាល័យ​ក្រុង​ព្រះសីហនុ ,​អនុវិទ្យាល័យ​សម្ដេចឪ ,​វិទ្យាល័យ ហ៊ុន សែន វាលរេញ​ខាងជើង និង​វិទ្យាល័យ ហ៊ុន សែន វាលរេញ​ខាងត្បូង ដែល​មាន​បន្ទប់​សរុប​ចំនួន ៧២​បន្ទប់ បេក្ខជន​ប្រឡង​សរុប​ចំនួន ១.៧២០​នាក់​/​ស្រី ៨១៣​នាក់ កើន​ជាង​ឆ្នាំមុន ចំនួន ១៥​នាក់ ៕
​ដោយ រុន សារ៉េត​

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!