លោក ជាវ តា​យ អញ្ជើញ​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨

​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ដែល​ធ្វើឡើង​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា ជប៉ុន កំពត​ក្រុង​។​

​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្រាប់​ខេត្ត​កំពត គឺមាន​៩​មណ្ឌល ប៉ុន្តែ​ក្នុង​ចំណោម​នោះ ត្រូវបាន​ប្តូរ​មណ្ឌល​សាលា​គរុកោសល្យ​និង​វិក្រិត្យការ ដោយ​តម្រូវ​ឲ្យ​បេក្ខជន​ទៅ​ប្រឡង​នៅ​ឯ​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា​ជំនួស​វិញ ខណៈ​ស្ថានភាព​ទឹកជំនន់​ភ្លៀង​បាន​ជោរជន់​លិច​ដល់​អគារសិក្សា​ខាងលើនេះ​។​

​ទាក់ទង​នឹង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ លោក តា​ក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត បានឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​២០​ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្នុង​ខេត្ត​កំពត មាន​សិស្ស​ជា​បេក្ខជន​ប្រឡង​ចំនួន​៥.៥១៩​នាក់ ដោយ​បាន​ចែកចេញ​ជា​៩​មណ្ឌល រួន​មាន​៖​ទី​១/​វិទ្យាល័យ​ព្រះ​រាជសម្ភារ ទី​២/​សាលាបឋមសិក្សា ហ៊ុន សែន ១​មករា ទី​៣/​អនុវិទ្យាល័យ ឌី​ប៉ុក មហា​សាមគ្គី ទី​៤/​សាលាបឋមសិក្សា សម្តេច​តា ទី​៥/​អនុវិទ្យាល័យ​ក្រាំង​អំពិល ទី​៦/​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង ទី​៧/​អនុវិទ្យាល័យ​ជុំ​គ្រៀល ទី​៨/​វិទ្យាល័យ​ត្រ​សេក​កោង និង​ទី​៩/​វិទ្យាល័យ ឯកជន​វឌ្ឍន​វិទ្យា​។​

​សូម​ជម្រាប​ផងដែរ​ថា ដោយសារ​ក្រុង​កំពត​បាន​រង​នូវ​ជំនន់ ព្រោះតែ​ភ្លៀង​ធ្លាក់​មិន​ឈប់​រយៈពេល​ជាច្រើន​ថ្ងៃ ដែល​ធ្វើឲ្យ​ភូមិសាស្ត្រ​ក្នុង​ក្រុងកំព​តរង​ផលប៉ះពាល់​ផង​ដែរ ហើយ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៃ​សាលា​គរុកោសល្យ និង​វិក្រិត្យ​ការត្រូវ​ជំនន់​ភ្លៀង​វាយលុក​បណ្តាល​ឲ្យ​លិច​អគា​រនៃ​មណ្ឌល​ប្រឡង ទើប​ត្រូវ​ប្តូរ​ទិសដៅ​ឲ្យ​បេក្ខជន​ទៅ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា ជំនួស​វិញ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!