ល្បី​លោក​ឧត្តមសេនីយ៍ត្រី​ស៊ឹម សំអាត និង​លោក​ដួង ម៉ាន់ ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​លោកយូ ហ្សៀ​ត ដើរ​ឆបោក​ប្រជាពលរដ្ឋ​និង​ពលករ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​

ខេត្ត​បន្ទាយមានជ័យ ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹងថា​៖​ជា​រៀង​រាល់​ថ្ងៃនេះ​មាន​បុគ្គល​ម្នាក់​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា ឈ្មោះ យូ ហ្សៀ​ត អាយុ​៣៤​ឆ្នាំ កំពុងតែ​ដើរ​ឆបោក​ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ពលករ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ ត្រូវបាន​ប្រភព​ដដែល​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងទៀតថា ៖ បើ​តាម​ការសង្កេត​ឃើញ​របស់​ពួកគាត់​បុគ្គល​រូបនោះ តែងតែ​ប្រព្រឹត្ត​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ពលករ​ឆ្លងដែន ដែល​ពុំ​បាន​ស្គាល់ផ្លូវ​ចូលទៅ​ប្រទេស​ថៃ​ត្រូវបាន​បុគ្គល​រូប​នោះ​និយាយ​បំភ័យ​និង​បំបាក់ស្មារតី បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ពលករ​ទាំងនោះ​រួម​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ​។​

​ដោយ​អះអាង​ថា ៖ ពួកគេ​អ្នក​នាំ​ពលករ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ហើយ​គេ​នឹង​ចេញ​លិខិត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​ប្រជា​ពលករ​អាច​ធ្វើ​ដំណើរ​ឆ្លងដែន​បាន​តាមរយៈ​រូប​គេ​ដែល ជា​អ្នកចេញ​លិខិត​និង​ប៉ាស្ព័រ​អោយ ក៏​ប៉ុន្តែ​គេ​តម្រូវឲ្យ បងប្អូន​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ពលករ​ទាំងនោះ​បង់​លុយ​ចាប់ពី​៦០០​បាត​ទៅ​១៥០០​បាត ឯណ្ណោះ​តែ​បើ​បងប្អូន​ប្រជាពលករ​ទាំងនោះ​ឆ្លង​ដែនតាម​ផ្លូវការ​នោះ គឺ​ពុំ​ត្រូវ​អស់​លុយ​នោះ​ទេ​។​

​តាម​សេចក្តីរាយការណ៍​ដដែល​នោះ​បាន​បញ្ជាក់ថា ៖ ទង្វើ​របស់​បុគ្គល​ឈ្មោះ​យូរ ហ្សៀ​ត នេះ ប្រព្រឹត្ត​បាន​យ៉ាង​រលូន​បែបនេះ ដោយ​មាន​ការ​បើកដៃ ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ពី​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​ពិតប្រាកដ​ណាស់​ទើប​បុគ្គល​រូបនេះ​ដើរ​មក​បោក​តែ​បងប្អូន​ប្រជាពលរដ្ឋ​និង​ប្រជា​ពលករ​ដោយ​មិន​ខ្លាចញញើត ខ្លាចរអា​និង​ប្រព័ន្ធ​ច្បាប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សូម្បី​តែ​បន្តិច​នោះឡើយ​។​

​បើ​តាម​ប្រភព​មួយ​ដាច់ដោយឡែក​នោះ​បាន​ឱ្យដឹង​ដែរ​ថា ៖ មូលហេតុ​ដែល​បុគ្គល​មានឈ្មោះ​យូរ ហ្សៀ​ត នោះ​កំពុងតែ​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​ជា​រៀង​រាល់​ថ្ងៃនេះ​ក៏​អាស្រ័យ​មាន​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ពាក់​ស​ក្ក័​៥​ម្នាក់​ដែល​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​គេ​នោះ ហើយ​ប៉ូលិស​រូប​នោះ​ដែរ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​មាន​ឈ្មោះ​ដួង ម៉ាន់ ដែលជា​អ្នក​កាង​ឱ្យ​ឈ្មោះ​យូ ហ្សៀ​ត ដែល​ប្រជាពលរដ្ឋ​ដាក់​សហ​នាម​ថា​គឺជា​បុគ្គល​ថ្លើមធំ​ដែល​មិន​ចេះ​ធ្វើ​ការងារ​អ្វី​ក្រៅពី​ដើរ​ឆបោក​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​ប្រជា​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នោះទេ មិន​ត្រឹមតែ​ឈ្មោះ ដួង ម៉ាន់ នោះទេ​ដែល​ជា​ខ្នងបង្អែក​នោះ​នៅ​មាន​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជា​អ្នក​បើកដៃ​ធ្វើ​មិនដឹងមិនលឺ​ឲ្យ​បុគ្គល​ឈ្មោះ​យូ ហ្សៀ​ត នេះ​ធ្វើផ្គ ធ្វើ​ភ្លៀង តាម​អំពើ​ចិត្ត​ជា​រៀង​រាល់ថ្ងៃ​ទៀត​ផង​នោះ​។​ពាក់​ពន្ឋ័ក​រ​ណី​ខាងលើ​នេះ​ដែរ​ពួកគាត់​សូម​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍​ក៏ដូចជា​ស្ថាបន័​ប្រឆាំង​អំពើរពុករលួយ​មេត្តា​ធ្វើ​ការស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ផង​។​គួរ​បញ្ជាក់ដែរថា​៖​នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​ដែល​គ្រប់គ្រង​ដោយ លោក​ឧត្តមសេនីយ៍ត្រី​ស៊ឹម សំអាត មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែ​ត​មាន​អំពើពុករលួយ​កើតមាន​ឡើង​យ៉ាង​ពេញបន្ទុក មិនទាន់​ឃើញ​មាន​ចំណាត់​ពី​ថ្នាក់​ដឹកនាំ​នៅ​ឡើយ ។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​កន្លង​មក​បានខ​ល​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស៊ឹម សំអាត តែ​លោក​បាន​ឆ្លើយថា​«​ជាប់រ​វា​ល់​និង​ពេល​ខ្លះ​ថា​ច្រលំ​លេខ​» តែ​ទោះ​យ៉ាងនេះ​ក្តី​អង្គភាព​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស៊ឹម សំអាត ប្រធាន​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក​ដួង ម៉ាន់ រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7170 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.