លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​ជួយ​មើល​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង​ផង​

មន្ត្រី​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង ស្ថិតនៅ ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​អោយ​ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​លើស ទម្ងន់​ក្នុង​ការថែរក្សា​ហេ​ដ្ឋា​រចនាសម្ពន័​ស្ពាន ថ្នល់​ដែល​ត្រូវ​ខូចខាត​និង​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិការ​ជាតិ​អស់​ជាច្រើន​ក្នុង​ការជួសជុល​។
​ផ្ទុយទៅវិញ ការដាក់​មន្ត្រី​អស់លោក​ទាំងនោះ​មក​ស្ថានិយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ​នេះ ហាក់ដូចជា​យក មាន់​មក​ដាក់​លើ​ជង្រុក​ស្រូវ​ទៅវិញ​។​

​តាម​ការសង្កេត​និង​ចុះ​ទៅដល់​កន្លែង​ខាងលើ របស់​ក្រុម​សា​រពត៍​មាន​យើងខ្ញុំ បានឃើញ​ថា នៅ​រៀងរាល់​យប់ ចាប់ពី​ម៉ោង​២១​រហូតដល់​ម៉ោង​៤​ទៀប​ភ្លឺ មាន​រថយន្ត​ធំៗ​ដឹក​ដំឡូង ស្រូវ អុស​កៅ​ស៑ូ ឬ​ទំនិញ​ផ្សេងៗ​ជាច្រើន​មុខ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង​ក្នុងទឹសដៅ ពី​លិច ទៅ កើត ឬ ពី កើត​មក​លិច  ដោយ​មិន​ចូល​ក្នុង​ស្ថានី៍យ​ថ្លឹង​ទំងន់​ឡើយ ពិសេស​គឺ​រថយន្ត​ដែល​គេ​ដឹងថា​លើ​ស​ទន្ងន់​។

​អ្វីដែល​ដំណើរការ​រលូន​បែបនេះ គឺ​រថយន្ត​ឈប់​នៅ​នៅ​ឆ្ងាយ​ពី​ស្ថានិយ៍​បន្តិច រួច​ហើយ​ទើប​អ្នក​នៅ​ក្នុង​រថយន្ត​ចុះ​មក​ដើរ​ចូល​ទៅ​ខាងក្រោយ​ស្ថានិយ៍​ជួប​ជាមួយ​មន្ត្រី​របស់​ស្ថានីយ៍ ស្ងាត់ៗ​ចាប់ដៃ​គួរសម​បន្តិច ហើយ​ឡើង​លើ​រថយន្ត​បើក​ទៅ​ដោយ​រលូន​។

​នៅពេល​ខ្លះ​គេ​ដឹង​ថា​រថយន្ត​របស់​គេ​មិន​លើស​ទម្ងន់ ក៏​បើក​ចូលទៅ​ក្នុង​រថយន្ត​ថ្លឹង​ដើម្បីអោយ​ថ្នាក់លើ​របស់​ពួកគាត់​បាន​ជ្រាប​។
​យើងខ្ញុំ​ជា​ក្រុម​អ្នក​យក​ពត៍​មាន​ក៏​ដូច​ប្រជាជន​នៅ​ជិត​ស្ថានិយ៍​សំណូមពរ​ដល់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ មេត្តា​ជួយ​មាន​វិធានការ​ខាងលើនេះ​ដោយ​អនុគ្រោះ ដើម្បូ​ជួយសង្គ្រោះ​ហេ​ដ្ឋា​រចនាសម្ពន័អោ​យបាន​គង់វង់​យូរអង្វែង ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 1412 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.