​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បន្ត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ដូច​ភ្លៀងរលឹម​

​កែប ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​បាន​នឹង​កំពុង​បន្ត​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​ទ្រង់ទ្រាយ​បច្ចេកទេស​ស្ថិត​ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣​ដូច​ភ្លៀងរលឹម​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមការងារ​ជំនាញ​ខាង​លើ​បានឲ្យដឹងថា ការត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ឬ​យានយន្ត​កែច្នៃ​ទ្រង់ទ្រាយ​កាលពី​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​មាន​ចំនួន​១៨​គ្រឿង ដោយ​ការងារ​នេះ ត្រូវបាន​ជំនាញ​អនុវត្ត​ជាប់​ជាប្រចាំ ក្នុង​គោលបំណង​ត្រួតពិនិត្យ​លក្ខណៈ និង​ទ្រង់ទ្រាយ​របស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរ​នៅ​លើ​ដង​វិថី​នានា ដូចជា​រថយន្ត​ខ្នាត​ធំ​ទ្រុង​វែង​ឬ​ខ្ពស់ និង​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម​។​ហើយ​ការត្រួតពិនិត្យ​នេះ បើ​មាន​យានយន្ត​ណា​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ក្រុមការងារ​នឹង​ចាត់វិធានការ​ភ្លាមៗ ប៉ុន្តែ​យានយន្ត​ណា​មាន​លក្ខណៈ​ត្រឹមត្រូវ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​បន្តទៀត​។​

​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​១៨​គ្រឿង ប៉ុន្តែ​រថយន្ត​ទាំងអស់​ខាងលើ​ក្រោយពី​បាន​ពិនិត្យ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ទើប​ក្រុមការងារ​ជំនាញ​អនុញ្ញាត​ឲ្យ​វិល​ទៅកាន់​គោលដៅ​របស់​ខ្លួន​។​

​សូមជម្រាបថា បច្ចុប្បន្ន​ក្រុម​ការងារ​ផ្នែក​ជំនាញ បាននិងកំពុង​បន្តសកម្មភាព​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅតាម​ដងផ្លូវ​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​តាម​គោលការណ៍​ដ៏​ចម្បង​របស់​រដ្ឋបាល​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!