លួច​រថយន្ត​ពី​ភ្នំពេញ​យក​មក​លាក់ទុក​នៅ​ខេត្ត​ប៉ៃលិន ហើយ​ចូល​សម្ងំ​លេង​កាស៊ីណូ ត្រូវ​នគរបាល​ក្របួច​ចាប់​ឃាត់ខ្លួន​

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ជាប់​ព្រំដែន កម្ពុជា​ថៃ ខណ​:​លួច​រថយន្ត​ហាយ​ឡែន​ឌ័​រ ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​យក​ទៅ​លាក់ទុក​នៅក្នុង​ផ្ទះ​មួយ​កន្លែង ហើយ​ទៅសម្ងំ​លេងល្បែង​ក្នុង​កាស៊ីណូ ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន​តែម្តង ។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​លួច​រថយន្ត​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា ក្រៅ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹ​កាច់ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ ឈ្មោះ សេង សំណាង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ឯ​រាជធានី​ភ្នំពេញ ដោយ​គាត់​បាន​បាត់​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡាយ​ឡែន​ឌ័​រ (HIGH LANDER)  ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV- 2138 កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ ខណ​:​ចត​ទុក​នៅ​មុខ​ផ្ទះ​នា​ពេលយប់ ។​

​ប្រភព​បន្តទៀតថា ដោយសារតែ​រថយន្ត​ខាងលើ មាន​បំពាក់​ប្រព័ន្ធ​GPS កម្លាំង​ជំនាញ នៃ​អធិកា​រដ្នា​ន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ ស្វែងរក​ឃើញ​រថយន្ត​ឃើញ​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឈាវ រដ្ឋា ភេទ​ប្រុស ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ឈាន​ទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ តាន់ វណ្ណ​ថនា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ  នៅ​ចំណុច​ក្នុង​កាស៊ីណូ ជី​.​អិម (G.M)​តែម្តង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុតាង ត្រូវបាន​នគរបាល​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕ ដោយ ៖ នីយ៉ា​

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!