​គ្រាន់​តែ​ទំនាស់​ពាក្យ​សដី​បន្តិចបន្តួច ទាញ​កាំបិត​ដេញ​កាប់​បងថ្លៃ ទីបំផុត​ជាប់​ខ្នោះ​ប៉េអឹម​

​កំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​បុរស​ជា​បងថ្លៃ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១២​ខែ​សីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា គឺ​ដេញ​កាប់​បុរស​ម្នាក់​ជា​បងថ្លៃ​បណ្តាលឲ្យ​រងរបួស ដោយ​គ្រាន់តែ​ជម្លោះ​ពាក្យសំដី​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន មានឈ្មោះ យូ ពៅ ហៅ​ឆុន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​តេជោ​ជ្រៃ​បាក់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​។​

​ដោយ​ស្រង់​សំដី​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​បានឲ្យដឹងថា ករណី​ទំនាស់​ពាក្យសំដី​រហូត​ឈាន​ទៅ​ដេញ​កាប់​ប្រហារ​គ្នា​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៦​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​តេជោ​ជ្រៃ​បាក់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ដោយ​ខណៈ​នោះ​ជនសង្ស័យ​ឈ្មោះ យូ ពៅ ហៅ​ឆុន រស់នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ បាន​ដេញ​កាប់​បងថ្លៃ ឈ្មោះ ឃិន សារឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយគ្នា បណ្តាលឲ្យ​រងរបួស​។​សមត្ថកិច្ច​អាវុធហត្ថ​បាន​បន្តថា ករណី​នេះ​ផ្តើម​ដោយសារ​ជម្លោះ​ដីធ្លី​រវាង​ប្អូនថ្លៃ​និង​បងថ្លៃ ហើយ​ការឃាត់ខ្លួន​នេះ ក្រោយ​ពី​បងថ្លៃ​ជា​ជនរងគ្រោះ​បាន​ប្តឹង​ទៅ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៣១៧​អូរ​ដិស ទើប​កម្លាំង​សហការ​ចុះទៅ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៨ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ដើម្បី​សាកសួរ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ មន្ទីរ​យុ​តិ្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត កំពុង​អនុវត្ត​តាម​នីតិវិធី​ហើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9888 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.