កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​៩​នាក់​និង​សម្ភារៈ​មួយចំនួន​

កំពត ៖ អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៩​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ចុះទៅ​បង្ក្រាប​បាន​ទាំង​សម្បុ​ក ខណៈ​ពួកគេ​បាន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឫស្សីស្រុក​ខាងលិច​។​ជាមួយនឹង​ការឃាត់ខ្លួន សមត្ថកិច្ច​ប៉េអឹម​ក៏​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​ដូច​ជា​គ្រឿងញៀន ទម្ងន់​០,៤០​ក្រាម ទូរស័ព្ទ​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឧបករណ៍​ជក់​មួយ​សម្រាប់​ផងដែរ​។​

ប្រតិ​ប​តិ្ត​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ​សីហា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង នៃ​មន្ទីរ​យុត្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត បានឲ្យដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ទើប​ករណី​បង្ក្រាប​នេះ​ទទួលបាន​ជោគជ័យ​។​

​លោក​មេបញ្ជាការរង​បាន​បញ្ជាក់ទៀតថា ប្រតិ​ប​តិ្ត​ការ​ខាង​លើ កម្លាំង​អាវុធហត្ថ​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០,៤០​ក្រាម និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ រួមមាន​៖ ទី​១/-​ឈ្មោះ រី វណ្ណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ព្រូឡាន រស់នៅ​ភូមិ​ប្របឹង ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​ទី​២/-​ឈ្មោះ សាយ ចក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ទី​៣/-​ឈ្មោះ​ទន់ រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ទី​៤/-​ឈ្មោះ ឯម គឹម​រេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ទី​៥/-​ឈ្មោះ អឹុង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្លូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។​ទី​៦/-​ឈ្មោះ សៀង ភក្តី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រស់នៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ទី​៧/-​ឈ្មោះ ង៉ែត តូ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។​ទី​៨/-​ឈ្មោះ​ឡឹង មី​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ព្រូឡាន រស់នៅ​ភូមិ​ប្របឹង ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​និង​ទី​៩/-​ឈ្មោះ ដាវ សីុណាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9170 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!