ទាន់ហេតុការណ៍
​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ==> ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ ==> ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅតែ​បន្ត​បណ្តុះបណ្តាល​ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ ==> ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ==> សាខា​កាកបាទក្រហម​ខេត្ត​កំពត​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ ==> រថយន្ត​កែច្នែ​១​គ្រឿង​ដឹក​កម្មក​របេះ​ផ្លែស្វាយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ដាច់​ក្រឡេរ​ទៅបុក​គល់ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​របួស​(៣០​នាក់​) ==> ​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ==> ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​ ==> លោក​អភិបាល​ខេត្ត​កំពត​បន្ត​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​និង​ជំរុញ​ផែនការ​អនុវត្ត​សម្រេច​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ==> លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​កំពុង​ល្បី​រឿង​ពុករលួយ​ជា​មួយ​មេ​គយ​ទំនប់រលក ដើម្បី​កើប​លុយ​បង់​អោយ​មេ​ខាងលើ ដើម្បី​ការពារ​តំណែង​របស់​ខ្លួន

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​បាត់ដំបង​ថ្មី

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​បាត់ដំបង ៖ ពិធី​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា​ឆ្នាំ​២០១៨​នេះ នៅ​សាល​ប្រជា​សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត អភិបាល​ក្រុង​ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង មន្ទីរ​ស្ថាប័ន​រដ្ឋ​នានា​នៅ​ជុំវិញ​ខេត្ត មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ជាច្រើនរូប​ទៀត​។​

​លោក តូច ឈួន​សៅរិទ្ធ ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​បាត់ដំបង​ថ្មី ជំនួស​លោក សំបូរ ផូ ដែល​ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក តូច ឈួន​សៅរិទ្ធ ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី បាន​ឡើង​មាន​ចំណាប់អារម្មណ៍ និង​ប្តេជ្ញាចិត្ត​ដឹកនាំ​ស្ថាន​ប័ន​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ សហការ​ជាមួយ​ជំនាញ​នានា និង​អាជ្ញាធរ​ខេត្ត ដើម្បី​ចូលរួម​បម្រើ​សេវា​ឱ្យ​បាន​លឿន រហ័ស​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ទេស​រដ្ឋមន្ត្រី​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម ងួន រតនៈ បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ក្រសួង​ជំនាញ ត្រូវបាន​ពង្រឹង​ការងារ​នានា ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​លើ​វិស័យ​ឯកជន នៅតាម​បណ្តា​សិប្បកម្ម សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ផលិត​ទំនិញ​គ្រប់​ប្រភេទ សូមឱ្យ​មាន​ការ​វេច​ខ្ចប់​មាន​អនាម័យ​ខ្ពស់​តាម​ស្តង់ដា ដែល​អាច​ទទួលយកបាន​ធានា​គុណភាព មិន​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ឡើយ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្តថា ដោយឡែក​បណ្តាញ​ទឹកស្អាត​វិញ បាន​និង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យបាន​ដល់​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​ជនបទ​នាពេល​ខាងមុខ​នេះ​។ នៅក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​ថ្មី​បានដាក់​ទិសដៅ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​គាំពារ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​យើង នៅ​គ្រប់ទិសទី​ទាំង​នៅ​ទីក្រុង និង​ជនបទ​ដើម្បី​កាត់បន្ថយ​ការលំបាក​ចាកចេញ​ពី​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើ​ឡើង​ត​ទៅ​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.