ប្រជាពលរដ្ឋ​រិះគន់​ក្រុមហ៊ុន​ដឹក​ដី​លក់ ធ្វើឱ្យ​ខូច​ផ្លូវ​ក្រាល​កៅស៊ូ​ជាច្រើន​កន្លែង និង​ហុយ​ចូល​ផ្ទះ​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា ក្រុមហ៊ុន​ដឹក​ដី​ឯកជន​មួយ​កំពុង តែ បំផ្លាញ​ផ្លូវ​សាធារណ ជាច្រើន​កន្លែង ខណ​:​ដឹក​ដី​កូនភ្នំ​មួយកន្លែង ស្ថិត​នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ យ៉ាខា ក្រុងប៉ៃលិន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ការដឹកជញ្ជូន​ដី​លក់​នេះ បណ្តាលឱ្យ​ធ្លាក់​នៅ​លើ​ផ្លូវ រអិល​ដល់​ពលរដ្ឋ ដែល​ជិះ​ម៉ូតូ​តាមផ្លូវ​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាលឱ្យ​ហុយ​កំទេច​ដី​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួកគាត់​ផង​ដែរ ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែងជី​កកកាយ​ដី​លក់​ខាងលើ បានឱ្យដឹងថា គេ ឃើញ​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី ឯកជន​មួយ​បាន​កំពុង​ធ្វើ​សកម្មភាព​ជីក​ក​កាយ​ដី​កូនភ្នំ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ តែ​គេ​មិនទាន់​ឃើញ​មាន​ខាង​មន្ទីរ​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​ឬ​ហាមឃាត់​នោះឡើយ ។ ប្រភព​បន្តទៀតថា ការដឹក​ដី​លក់រ​បស់​ក្រុមហ៊ុន​នេះ បាន​ផល​ប្រយោជន៍​តែ​ខ្លួនឯង តែ​បាន​ប៉ះពាល់​ដល់​គេ​ឯង​ជាច្រើន ជា​ពិសេស​ធ្វើឱ្យ​ខាតបង់​ថវិ កា​ជាតិ ព្រោះ​ធ្វើឱ្យ​ផ្លូវ​ក្រាល​កៅស៊ូ​វ​ជាច្រើន​កន្លែង ទទួលរង​ការខូចខាត​ស្រុត និង​ដក់​ទឹក​ពេល​ភ្លៀង​ធ្លាក់​មក ក៏​អាច​នឹង​ធ្វើឱ្យ​ខូចខាត​កាន់តែច្រើន​ថែម​ទៀត បើសិនជា​គ្មាន​អ្នក​អើពើ​ចុះ​ទៅ​ត្រួតពិនិត្យ មើល និង​ធ្វើ​ការហាមឃាត់​នោះទេ ។

​លើសពីនេះ រថយន្ត​ទាំងអស់​ខាងលើ បានធ្វើឱ្យ​ធូលី​ដី​ហុយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកគាត់ លំបាក​ក្នុង​ការដកដង្ហើម និង​ធ្វើឱ្យ​កុមារ​តូចៗ ក្លាយទៅជា​កើត​ជម្ងឺ​រលាក​បំពង់ក និង​រលាក​ផ្លូវដង្ហើម ផងដែរ ។ ពួកគាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ រៀបចំ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ខាងលើ​ជា​ប្រញាប់​កុំ​ទុក ឱ្យ​ខូចខាត​យូរ អាច​នឹង​បណ្តាលឱ្យ​ខូច​កាន់តែ​ច្រើន​ទៅៗ នាំ​ឱ្យ​ខាតបង់​ថវិការដ្ឋ ខណ​:​យក​ទៅ​ជួស ជុល​ផ្លូវ​ខាងលើ​នេះ​ជាក់​ជាមិនខាន ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ការជីក​កកាយ​កូនភ្នំ​ខាងលើ ម្ចាស់​គេ​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ភ្នំ​ខាងលើ​មិន​មែន​ជា​ភ្នំ​អភិរ ក្ស​នោះ​ទេ អាច​ឱ្យ​ឈ្មួញ​ជីក​កកាយ​ដឹកយក​ទៅ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន ។

​បើ​តាម​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក បាន​ចុះទៅពិនិត្យ និង​ហាម​មិន​ឱ្យ​បន្ត​ជីក​កកាយ​ទៀត​ម្តង​រួចទៅហើយ ប៉ុន្តែ​បើសិនជា​ឃើញ​ក្រុមហ៊ុន ខាងលើ​នៅ​តែ​បន្ត​ដំណើរការ​ទៀត ខាង​លោក​នឹង​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត ។

​បើ​តាម​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹ ង​ដែរ​ថា ខាង​លោក​ពិតជា​លំបាក​ដោះស្រាយ ដោយ​កំពុងតែ​ជួប​ពិ​ភក្សា​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ណែនាំ​កុំ​ឱ្យ​ក្រុមហ៊ុន​ដឹក​ដី​ខាងលើ​បើកបរ​ដឹក​ដី​ពេល​មេឃ​ភ្លៀង និង​កុំឱ្យ​ដឹក​ហួស​ទម្ងន់​ពេក ព្រោះ​ផ្លូវ​ខាងលើ​កំពុងតែ​ទទួលរង​ការខូចខាត​ជា​បណ្តើរៗ​ហើយ បើ​ជួសជុល​ក៏​ត្រូវ​ចំណាយ​ថវិការដ្ឋ​អស់​ជាច្រើន​ដែរ ។ លោក​បន្ត​ទៀត​ថា ដូច្នេះ​លោក​នឹង​ដាក់​កម្លាំង​មន្ត្រី​ឱ្យ​ចុះ​តាមដាន បើ​ឃើញ​ដឹក​លើ ស​ទម្ងន់ និង​ដឹក​នៅពេល​ភ្លៀង​ទៀត នឹង​ធ្វើ​ការឃាត់​រថយន្ត​ទុក​សិន​មិនឱ្យ​ដំណើរការ​ទៀត​នោះ​ទេ ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!