លោក ប៉ាង ឡេង ត្រូូវបានប្រកាស​តែង​តាង​មុខតំណែង​នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ជាថ្មី

ស្វាយរៀង ៖  នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ នា​សាលប្រជុំ​មាត់​ច្រកទ្វាព្រំដែន អន្តរជាតិ​ព្រៃ​វល្លិ៍​ក្នុង​ស្រុក​កំពុងរោទិ៍ មាន​ប្រារព្ធ​ពិធី​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​សន៍ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គ​រង​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ។​

​លោក​វរៈសេនីយ៍ឯក ប៉ាង ឡេង ត្រូវ​បាន​តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ ល្លិ៍  ។​

​លោក​វរៈសេនីយ៍ឯក ប៉ាង ឡេង បាន​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១ ។ រហូតមកទល់​ពេលនេះ លោក​ត្រូវបាន​ប្រកា​តែងតាំង​ជាថ្មី​ម្តងទៀត ។​

​ក្នុងអំឡុងពេល ដែល​លោក​កាន់តំណែង​ជា​ប្រធាន ច្រកទ្វារព្រំដែន អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កន្លងមក លោក​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុង​ការអភិវឌ្ឍន៍​ជាតិ ដោយ​បាន​កសាង​នូវ​សមិទ្ធផល​ទាំង​ក្នុង​ទាំង​ក្រៅ​អង្គភាព ជួយ​ដល់​ជនក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង

​លើសពីនេះ​ទៀត លោក​ត្រូវបាន​មន្ត្រីក្រោមឱវាទ សម្តែង​នូវ​ការកោតសរសើរ​នូវ​សមត្ថភាព​ដឹកនាំ​ការងារ ដោយ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង រៀបចំ បែប​តបទ​ភ្ញៀវ​ចេញចូល​មិន​មាន​ការរាំងស្ទះ ហើយ​ជាពិសេស​ជាង​នេះ ទៅទៀត លោក ប៉ាង ឡេង តែងតែ​ផ្តល់​អនុសាសន៍​ជាច្រើន​ដល់​មន្ត្រី​ក្រោម​អាវាត​នៅក្នុង​អង្គភាព​ឲ្យ ធ្វើ​អំពើ​ល្អ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ប៉ាង ឡេង ក៏​ជា​ប្រធាន​ក្រុម​ការងារ​ដល់​សកម្ម​មួយ​រូប​ចុះ​ជួយ ឃុំ សំឡី ស្រុក កំពុងរោទិ៍ ខេត្ត ស្វាយរៀង​ផងដែរ ៕

pang_leng_01 pang_leng_01 (1)

Filed in: ខេត្តស្វាយរៀង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.