បែកធ្លាយ ឧកញ៉ា សឹង្ហ សំអុល ចាប់ដៃ​គ្នា​ជាមួយ​ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា​ប៉ោ សំអឿន រត់ការ​ដើម្បី​ប្រមូល​ឈើ​នៅ​ស្រុក​កោះ​ញែក ដឹក​ទៅ​វៀតណាម​

​ខេត្ត​មណ្ឌលគិរី​៖ កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​របស់​មេ​ឈ្មួញ​ទាំង​៣​រូប គឺ​ឧកញ៉ា សឹង សំអុល​, ឧកញ៉ា ប៉ោ សំអឿន និង​ឧកញ៉ា​តុ​ប វី​ដា នៅតែ​មាន​ចេតនា​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ស្រប​ពេល​ច្បាប់​បាន​និង​កំពុង​រឹតបន្តឹង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាងសកម្ម​នោះ ។

​តាម​ប្រភព​ព័ត​មាន​ពី​ពលរដ្ឋឲ​ដឹងថា ក្រុម​ឧកញ៉ា​ទាំង​បី​រូប​នេះ​បាន​លើក​ឈើ​ពេញប្រៀប នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច ចន្លោះ​ក្រុមហ៊ុន​៩៥ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី រួច​ចេញ​បាន​៦​គ្រឿង មកដល់​ស្រុក​ពេជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏​មាន​ករណី​បែកធ្លាយ ធ្វើឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដែល​បាន​ប្រយោជន៍​ពី​រត់ការ​ភ័យ​ស្លន់ស្លោ និង​រួមគំនិត​គ្នា​ជាមួយ​ឈ្មួញ​ដើម្បី​ផ្តល់​ព័ត៌មាន​បិទបាំង​ចំពោះ​សមត្ថកិច្ច​ផ្សេងទៀត ចៀសវាង​ការបង្ក្រាប ដឹកជញ្ជូន​ឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ។​

​រថយន្ត​យី​ឌុប​ទាំង​៦​គ្រឿង​នេះ​ត្រូវបាន​ពួក​គេ​បង្ខំចិត្ត​យកទៅ​លាក់ទុក​នៅ​ចំណុច​ចម្ការ​ម្រេច​របស់​កូរ៉េ ឈ្មោះ វ៉ា​យ​អូ​ប្លាយ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ។ ដោយឡែក​សមត្ថកិច្ច​មួយ​ក្រុម​ទៀត បាន​តាម​ប្រមាញ់​ដើម្បី​ឈានដល់​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ ប៉ុន្តែ​ជា​លទ្ធផល ទោះជា​ល្បី​ខ្ទរខ្ជារ​រឿង​ឡាន​ដឹក​ឈើ​នេះ​ពេញ​ខេត្តមណ្ឌលគិរី​ក៏ដោយ ក៏ សមត្ថកិច្ច​មិន​អាច​បង្ក្រាបបាន បន្ទាប់ពី​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ផ្សេងទៀត​បាន​អះអាង​ថា រថយន្ត​ទាំងនោះ ដឹកឈើ​ជន្លង់ម្រេច ដើម្បី​ជា​លេស រហូត​ដល់​រថយន្ត​ទាំង​៦​គ្រឿង​នោះ ទម្លាក់​ឈើ​ចោល ហើយ​បាន​បើក​ទៅ​កាន់​កន្លែង​ក្រុមហ៊ុន យូ​នី​គ្រីន វិញ​ដោយ​សុវត្ថិភាព ។

​ប្រភព​ពី​សមត្ថកិច្ច​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា តាមពិត​ចម្ការ​ម្រេច​របស់​កូរ៉េ​ឈ្មោះ វ៉ា​អូ​ប្លាយ មិនអាច​ជា​កន្លែង​ទទួលយក​ឈើ​ជន្លង់ម្រេច​ដាំ​បន្តទៀត​ទេ ដោយសារ​បច្ចុប្បន្ន ជា​ទីតាំង​ដែល​ជាំ​ទឹក ដូច្នេះ​ការលើកឡើង​របស់​សមត្ថកិច្ច​បង្វែរ​ទៅ​ជា​ឡាន​ដឹក​ឈើ​ប្រណីត ទៅ​ជា​រថយន្ត​ដឹកឈើ​ជន្ល​ង់ គឺ​មាន​ចេតនា បំបាត់​ភស្តុតាង កើតឡើង​ដោយ​អំពើពុករលួយ លក្ខណៈ​ប្រព័ន្ធ ។ មិន​ត្រឹមតែ​សកម្មភាព​ដឹកឈើ​នេះ​ធូ​រលុង​សម្រាប់​ទឹក​ដី​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​ទេ ជាក់ស្តែង​ពេល​ឈ្មួញ​កំពុង​លើក​ឈើ​នៅ​ម្តុំ​ព្រៃ​ខ្មោច ជិត​ក្រុមហ៊ុន​៩៥​បណ្តើរៗ គេ​ក៏​បាន​ឃើញ​វត្តមាន ឧកញ៉ា​តុ​ប វី​ដា កំពុង​ចូលរួម​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​យ៉ាង​រំភើយ ។ ចំណុច​នេះ គេ​ក៏​ពុំ​ដឹង​ថា លោកស្នងការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ ឬ​ក៏​លោក​មិន​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​លើក​ឈើ ដឹកជញ្ជូន​ឈើ​រហូតដល់​ផ្អើល​ពេញ​ខេត្តមណ្ឌលគិរី​នា​យប់​ថ្ងៃទី​៥ ខែ​សីហា នោះ​ឬ​មួយ​យ៉ាងណាទេ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុម​របស់​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ បាន​ឲ្យ​រថយន្ត​បា​កុង និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ចូល​ទៅ​កាន់​តំបន់​ភ្នំ​ព្រេច តាមផ្លូវ​ក្រុមហ៊ុន​យូ​នី​គ្រីន ក្នុង​គោលបំណង​ទៅ​អូស និង​ដឹកជញ្ជូន​ឈើ ដើម្បី​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រីន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។ ក្រោយមក ក៏​មាន​រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​បាន​ចូល​ទៅ​ដឹកឈើ ដែល​កាប់​អារ ច្រៀក​ជា​ឡាំង​ថ្មីៗ នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច​ជិត​ក្រុមហ៊ុន​៩៥ ហើយ​ដឹក​ចេញ​បាន​៦​គ្រឿង ក៏​បែក​ការណ៍ ។​

​ប្រភព​ពី​ប្រទេស​វៀតណាម ដែល​អាច​ជឿ​ទុកចិត្តបាន​ធ្លោយ​ឲ្យដឹងថា បន្ទាប់​ពី​ឧកញ៉ា​សឹង សំអុល ចាប់ដៃ​គ្នា​ជាមួយ​ឧកញ៉ា​ប៉ោ សំអឿន ឧកញ៉ា​តុ​ប វី​ដា រួម​គ្នា​ជា​ក្រុម​តែមួយ​ក្នុង​ការដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ គេ​បាន​ឃើញ​វត្តមាន​ឧកញ៉ា​តុ​ប វី​ដា បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ថៅកែ​ឈើ​វៀតណាម និង​បាន​យកប្រាក់​មក​រត់ការ ស្ទើរ​គ្រប់​សមត្ថកិច្ច និង​អាជ្ញាធរ​ទៅហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​យប់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ រថយន្ត​យី​ឌុប​ចំនួន​៦​គ្រឿង បាន​ដឹក​ឈើ​ចេញពី​ចំណុច​ព្រៃ​ខ្មោច ជិត​ក្រុមហ៊ុន​៩៥​ក្នុង​ដី​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ដឹក​ចេញ​មក​ដល់​ស្រុក​ពេជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម បាន​ក្លាយទៅជា​រឿង​បែកការ បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ទោ សាន្ត គឹម​អឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី មិន​ទទួលយក​ប្រយោជន៍ ។

​សារ​ព័ត​មាន​យើង​ពុំ​អាច​សុំ​ការបកស្រាយ​ពី​លោក​អភិបាលខេត្ត និង​លោក​ស្នងការ​ខេត្ត​បាន​នោះទេ​?

Filed in: ខេត្តមណ្ឌលគិរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!