​អាជ្ញាធរ​និង​ក្រុមការងារ បាន​អះអាង​ថា លោក ហេង សឿន បាន​ដឹកនាំ​ក្រុម​បះបោរ​បង្ក​ឧបសគ្គ​ដល់​ដំណើរការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​

កំពត ៖ ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​អះអាងថា លោក ហេង សឿន ដែល​ជា​មេក្លោង​ដឹកនាំ​នៃ​ក្រុម​ជន​អនាធិបតេយ្យ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​មកពី​ស្រុក​ផ្សេងៗ​មាន​៖ ស្រុក​ទឹកឈូ​, ស្រុក​ដងទង់ ឃុំ​វាលរេញ​ស្រុក​ព្រៃនប់ ៘ បាន​ឃោសនា​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ស្រុក​ទាំង​នោះ​មក​ចាប់​ដី​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ដោយ​អះអាង​ប្រាប់​ពលរដ្ឋ​ទាំង​នោះ​ថា ជា​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រដ្ឋ បង្ក​ឲ្យមាន​ភាពអនាធិបតេយ្យ​រ​វាង​អ្នកមាន​ដី​កាន់កាប់​នៅ​ទីនោះ​និង​អ្នក​មក​ចាប់​ដី​ថ្មី​ប៉ះពាល់​លើដី​មាន​ម្ចាស់​ហើយ​បំផុស​ឲ្យ​បងប្អូន​ទាំង​ទាំងនោះ​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​រដ្ឋបាល សាលាខេត្ត​កំពត ដើម្បី​រាយការណ៍​បំផ្លើស​ពី​ការ​ពិត​ជូន​អភិបាលខេត្ត​ពី​សកម្មភាព​របស់​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​រដ្ឋកំ​ណ​ត់​ជូន​បងប្អូន​នៅ​តំបន់​នោះ ។​

​ចំណែក​គណៈកម្មការ​ដែល​ប្រឹង​ធ្វើការ​វាស់វែង​បំពេញ​ទិន្នន័យ​ក្បាលដី​ស្រប​តាម​នីតិវិធី បែរជា​ត្រូវ​លោក ហេង សឿន​ចោទប្រកាន់​និង​សុំ​ស្នើរ​ដក​ចេញ​ទៅ​វិញ ដោយ​ចោទ​ថា មិន​យុត្តិធម៌​មាន​ភាពលំអៀង​។ បើ​តាម​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ ក្រុម​អ្នក​សារពត៌មាន​ជាច្រើន​អង្គភាព​ដែល​ចុះ​ដល់​ភូមិសាស្ត្រ​ខាងលើ​នោះ​ផ្ទាល់ ឃើញថា ក្នុង​រយៈពេល​កន្លងមក​នេះ​ក្រុមការងារ​គណៈកម្មការ​បាន​ចុះ​វាស់វែង​ដីធ្លី​នៅ​តំបន់​នេះ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​មាន​ឈ្មោះ​ដែល​ត្រូវ​បំពេញ​ទិន្នន័យ​ជូន​ពួកគាត់​ស្ទើរតែ​ចប់សព្វគ្រប់​ទាំងស្រុង ដោយ​វាស់​ជាក់ស្ដែង​តាម​ឈ្មោះ ដែល​បាន​ប្ដឹង​ទៅ​សាលាខេត្ត ចំនួន​១៨៩​ឈ្មោះ​នោះ​ទៅ​ហើយ​ក្តី​។

​ចំពោះ​ការងារ​ដែល​គណៈកម្មកា​រ​បាន​បំពេញ​ដែល​ក្រុម​អ្នក​សារពត៌មាន​យើង​ចុះ​តាមដាន​ដឹង​នោះ​គឺ​៖
​ទី​១-  វាស់វែង​ជូន ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្ដែង​។​
​ទី​២-  វាស់​ជូន ពលរដ្ឋ​ដែល​មាន​ដី​ពិតប្រាកដ នៅក្នុង​មូលដ្ឋាន​ក្ដី ក្រៅ​មូលដ្ឋានក្តី​។​
​ទី​៣-  បដិសេធ​មិន​វាស់​ជូន​ដី​ទំនាស់​និង​ពលរដ្ឋ​ដែល​ដើរ​ចង្អុល​លើដី​ដែល​មាន​ម្ចាស់​រួចហើយ​។​
​ទី​៤- បដិសេធ​មិន​វាស់​ជូន​ដី​ដែល​ពលរដ្ឋ​ខ្លះ បាន​លក់​ឲ្យគេ​រួចហើយ ដែល​មាន​ក្រដាស​ស្នាម​មេដៃ​និង​ការព្រមព្រៀង​គ្នា​រួចហើយ​។
​ករណី​ទី​៣​និង​ទី​៤​គឺ​ទុក​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ជា​ក្រោយ​។​

​ជាមួយគ្នា​នៅ​នេះដែរ នៅពេល​គណកម្មការ​វាស់វែង​ជិត​ចប់សព្វគ្រប់ លោក ហេង សឿន ថា​នៅ​សល់​១​ក្រុម​ទៀត​១០៥​ដែល​មិន​ទាន់​វាស់វែង តែ​ត្រូវ​លោក​អភិបាលខេត្ត​ព្រមាន​ថា កុំ​បង្កើត​កូនចៅ​បន្តទៀត​។​

​លោក ហេង សឿន ដែល​ធ្លាប់​ទទួលរង​ពាក្យបណ្ដឹង​រំលោភ​សេចក្ដីទុកចិត្ត​ឬ​បោកប្រាស់​ប្រជាពលរដ្ឋ​រហូត​មាន​ពាក្យបណ្ដឹង​ជាច្រើន​ករណី​ទៅ​អាជ្ញាធរ​មកដល់ពេលនេះ មិនទាន់​ឃើញ​អាជ្ញាធរ​ណា​ចាត់វិធានការណ៍​នៅឡើ​យ​ទេ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ហេង សឿន​មាន​ខ្នង​នៅ​ពីក្រោយ​ក្រាស់ មាន​ឋានៈ​រហូត​អភិបាលរង​ខេត្ត  ស្នងការរង​ខេត្ត​ជាដើម ទើប​ច្បាប់​ខេត្ត​កំពត​មិនទាន់​ហា៑ន​ចាត់វិធានការណ៍​ដល់​គាត់​រង់ចាំ​ការស៊ើបអង្កេ​ត​ស្រាវជ្រាវ​បន្ត​ទៀត​សិន​។​

​មួយរយៈ​កន្លងមកនេះ ព័ត៌មាន​នៃ​ក្រុម​ជន​អនាធិបតេយ្យ​ចាប់​ដី​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ស្អុយរលួយ​ពេញ​ប្រទេស ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​ក៏​ឈឺ​ក្បាល​ដោយសារ​រឿង​នេះ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ស្នើ​អាជ្ញាធរ​គ្រប់​ថ្នាក់​មេត្តា​ចាត់​វិធានការ​ចំពោះ​បុគ្គល​ឈ្មោះ ហេង សឿន និង​បក្សពួក ដែល​តែង​បង្ករ​បញ្ហា​ដីធ្លី​មិន​ឈប់ឈរ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រកស៉ី​ទទួលទាន ដាំ​ដុះ​មិនបាន ហើយ​ក្រុម​នេះ​ក៏​តែង​បង្ករ​ការគំរាមកំហែង​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន តាមរយៈ​កាំបិត ពូថៅ​ច្រូងច្រាង​គំរាម​ទៅ​លើ​ក្រុម​ការងារ​បែប​អនាធិបតេយ្យ ដោយ​គ្មាន​ស្ដាប់បង្គាប់​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ឡើយ​។​

​បន្ទាប់ពី​មាន​ករណី​ដូចខាងលើ ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ​ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដែល​ពួកគាត់​មានឈ្មោះ​ជា​ម្ចាស់​ដី​ពិតប្រាកដ​នៅ​ទីនោះ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជួយ​មាន​វិធានការ​ទៅលើ​ជន​ខិលខូច ឈ្មោះ ហេង សឿន នេះ​ផង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!