​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សិស្សានុសិស្ស​ត្រូវ​ពឹង​លើ​ចំណេះដឹង និង​សមត្ថភាព​របស់​ខ្លួន អ្នកចេះ​គឺ​ជាប់​ដោយ​ស័យ​ប្រ​វតិ្ត​

(​កែប​)៖ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការរៀនសូត្រ ជាពិសេស​សិស្ស​ដែល​ត្រូវ​ប្រឡង​មធ្យមសិក្សា​បឋមភូមិ ត្រូវ​ពឹងផ្អែក​លើ​ចំណេះវិជ្ជា និង​សមត្ថភាព​របស់​ខ្លួន អ្នកចេះ​គឺ​ប្រឡង​ជាប់​សញ្ញាបត្រ ដោយ​ស័យប្រវត្តិ គឺ​គ្មាន​ការ​ពឹងពាក់​ពី​អ្នកណា​ឡើយ​។​

​ការលើកឡើង​បែប​នេះ ខណៈ​ដែល លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ថ្នាក់​ទី​០៩ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ចំនួន​៦១​នាក់ នា​ថ្ងៃ​អាទិត្យ​៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ​សីហា ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​លោក​អភិបាលខេត្ត​កែប​បាន​បញ្ជាក់បន្ថែម​ថា សិស្សានុសិស្ស​ត្រូវខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យបាន​ពូកែ និង​យកចិត្តទុកដាក់​ក្នុង​ពេល​ប្រឡង សិស្ស​ដែល​រៀន​ពូកែ​ចេះ​ចាំ​បាន​ល្អ ពិតជា​ប្រឡង​ជាប់​មិន​ចាំបាច់​ពឹង​អ្នកណា​ជ្រោមជ្រែង​នោះទេ​។​លោក កែ​ន សត្ថា បាន​លើកឡើង​ទៀត​ថា យើង​ជា​យុវជន​ត្រូវតែមាន​គំរូ​ល្អ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ ត្រូវ​ស្តាប់​ដំបូន្មាន​ឪពុក ម្តាយ និង​ការ​ទូន្មាន​របស់​លោកគ្រូ អ្នកគ្រូ ហើយ​ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​ស្វែងយល់​និង​ការបែងចែក​អាក្រក់​និង​ល្អ សម្រាប់​ជា​ទំពាំង​ស្នង​ឫស្សី​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។​ជាមួយនេះដែរ លោក​អភិបាលខេត្ត ក៏​បាន​ដាស់តឿន​ដល់​សិស្សានុសិស្ស ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូមបញ្ជាក់​ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ច័ន្ទ​១០​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ​សីហា ឆ្នាំ​២០១៨​ស្អែក​នេះហើយ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!