សម្ដេច​តេជោ ហ៊ុន សែន​៖ កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ ពាណិជ្ជករ ដែល​ចង់​មក​កម្សាន្ដ និង​វិនិយោគ​

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ ពាណិជ្ជករ​ដែល​មក​កម្សាន្ដ និង​វិនិយោគ​នៅ​កម្ពុជា​មិន​ឲ្យ​ខក​បំណង​ឡើយ​។​

​តាមរយៈ​ទំព័រ Facebook ផ្លូវការ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​បងប្អូន​ប្រាប់​មិត្ត​ភ័ក្ត្រ​បរទេស និង​សហគមន៍​អន្តរជាតិ​នានា​ផងដែរ​ថា កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ និង​ពាណិជ្ជករ​ដែល​ចង់​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​មិន​ឲ្យ​ខក​បំណង​ឡើយ​»​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​ជូនពរ​ជនរួមជាតិ ឲ្យ​ជួប​តែ​ភាពសប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ថ្ងៃ​សៅរ៌ ឈប់សម្រាក​ចុង​សប្តាហ៍​នេះ និង​សូម​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​បន្ថែម​ពី​នេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​លេខ​២០ ដើម្បី​ឲ្យ​សម្ដេច​មានឱ​កាសបន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​៖

«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ទាំងអស់គ្នា​? សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​បាន​សប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ នៅ​ថ្ងៃ​សៅរ៌​ឈប់សម្រាក ចុង​សប្តាហ៍​នេះ​។ សូម​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​សូម​បងប្អូន​ប្រាប់​មិត្ត​ភ័ក្ត្រ​បរទេស និង​សហគម​អន្តរជាតិ​នានា​ផងដែរ​ថា កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ និង​ពាណិជ្ជករ​ដែល​ចង់​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា មិន​ឲ្យ​ខក​បំណង​ឡើយ​។ អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​លេខ​២០ ដើម្បី​ខ្ញុំ​មាន​ឱកាស​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​»៕​លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!