លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៣៣​និង​ពិនិត្យ​គម្រោង​សាងសង់​រង្វង់​មូល​ថ្មី​នៅ​ផ្សារ​ដំណាក់​ចង្អើរ​

(​កែប​)៖ កាលពី​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្បា​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​ស​ការី​ជាច្រើនរូប បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ជា​ច្រើន​ខ្សែ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដូចជា​ផ្លូវ​ជាតិ​លេខ​៣៣​ត្រង់​ចំណុច​ទី​ប្រជុំជន​នានា​និង​ពិនិត្យ​គម្រោង​ស្ថាបនា​រង្វង់​មូល​ត្រង់​ចំណុច​ទី​ប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ​ផងដែរ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​នេះ​ដែរ ក៏​មាន​វត្តមាន លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ព្រមទាំង​ក្រុម​ការងារ​ផ្នែក​ជំនាញ​ជាច្រើនរូប​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឲ្យ​ដឹង​ផងដែរ​ថា ការចុះ​ពិនិត្យ​មើល​ទីតាំង​នានា​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣​នេះ បន្ទាប់ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល សុំ​ឲ្យ​អាជ្ញាធរ​និង​ជំនាញ​ស្ថាបនា​រង្វង់​មូល​ជាថ្មី​និង​ឲ្យបាន​ធំ​ជាង​មុន​ត្រង់​ចំណុច​រង្វង់​មូល​អ្នកគ្រូ​ដឹក​ដៃ​សិស្ស នៃ​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​លោក​បាន​បញ្ជាក់ទៀតថា កន្លង​មក​រង្វង់​មូល​នេះ​មាន​ទំហំ​តូច ថែមទាំង​មិន​ទាន់​បំពាក់​ឧបករណ៍​ឬ​ស្ទិក​ឃ័រនិង​អំ​ពូលភ្លើង​បំភ្លឺ​ពេលយប់​នៅឡើយ​ទេ ទើប​អំឡុងពេល​ថ្មីៗ​នេះ មហាជន​និង​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​និង​ជំនាញ​សាងសង់​ជា​រង្វង់​មូល​នៅត្រង់ចំណុច​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ​នេះ​ឲ្យមាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ថែមទាំង​មាន​សុវត្ថិភាព​ជាង​មុន​ផងដែរ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន​និង​កំពុង​ចុះ​ពិនិត្យ​ដើម្បី​រៀបចំ​សាងសង់​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ហើយ​។​

​ដូច្នេះ​រង្វង់​មូល​អ្នកគ្រូ​ដឹក​ដៃ​សិស្ស​ដែល​ជា​ផ្លូវបំបែក​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរ​កែប ស្ថិត​ទល់មុខ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់​ចង្អើរ នឹង​ត្រូវ​ស្ថាបនា​ជា​ថ្មី​ឡើងវិញ​នៅពេល​ខាងមុខ​នេះ ដើម្បី​ងាយ​ស្រូល​ដល់​អ្នកដំណើរ​ធ្វើចរាចរ និង​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!