​គ​.​ជ​.​ប ចេញ​សេចក្តីប្រកាស​បង្ហាញ​ពី​ចំនួន​សន្លឹកឆ្នោត ដែល​គណបក្ស​នីមួយៗ​ទទួលបាន​

ភ្នំពេញ ៖ ទន្ទឹមគ្នា​នឹង​ការប្រកាស​អំពី​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦​នេះ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏​បាន​បង្ហាញ​លម្អិត​អំពី​ចំនួន​សន្លឹកឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ​ដែល​ចូលរួម​ប្រកួតប្រជែង​ទទួលបាន​ផងដែរ​។​

​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប បានឲ្យដឹងថា បន្ទាប់​ពី​រាប់​សន្លឹកឆ្នោត​ជា​បន្ត​ទៀត​នៅ​គ្រប់​ការិយាល័យ​ទាំង​២២,៩៦៧​ហើយ​នោះ ឃើញ​អត្រា​ប្រជាពលរដ្ឋ​ដែល បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ បាន​កើន​ពី ៨២.១៧% ទៅដល់ ៨២.៨៩​ភាគរយ​។​

​ខាងក្រោម​នេះ​ជា​ចំនួន​សំឡេង​សរុប និង​ភាគរយ ដែល​គណបក្ស​នយោបាយ​នី​មួយៗ​ទទួលបាន​៖
១៖ គណបក្ស​ខ្មែ​រួបរួម​ជាតិ ទទួលបាន​សំលេង​គាំទ្រ​ចំនួន ៩៩,៣២០ ចំនួន ១.៥៦%
២៖ គណបក្ស​មាតុភូមិ​យើង ទទួលបាន​សំលេង​គាំទ្រ​ចំនួន ៩,១៤១ ចំនួន ០.១៤%
៣៖ គណបក្ស​ពន្លឺ​ថ្មី ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១៣,៥៤០ ចំនួន​០.២១%
៤៖ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤៥,៣២២ ចំនួន ០.៧១%
៥៖ គណបក្ស​ខ្មែរ​ក្រោក ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ២១,៩០០ ចំនួន ០.៣៤%
៦៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៥៥,៩១២ ចំនួន ០.៨៨%
៧៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​សំឡេង​គាំទ្រ ចំនួន ៧០,២៩១ ចំនួន ១.១១%
៨៖ គណបក្ស​សាធារណ​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៨,៧៥៧ ចំនួន​០.១៤%
៩៖ គណបក្ស​រស្មី​ខេមរា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤,៣៣៦ ចំនួន ០.០៧%
១០៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៣០៨,២៩២ ចំនួន ៤.៨៦%
១១៖ គណបក្ស​ខ្មែរ​សាធារណរដ្ឋ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤១,៥៣០ ចំនួន ០.៦៥%
១២៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៥៥,៤០៤ ចំនួន ០ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!