បោះ​ឆ្នាត​រួច​ភ្លាម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ត​ការងារ​ភ្លែត ដោយ​ចុះ​មើល​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤១ លេខ​៣ និង​លេខ​៣៣

(​កំពត​)៖ រដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​មើលឃើញ​ថា​សកម្ម​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​នៅតែ​បន្តសកម្មភាព​សកម្មរ​បស់​ខ្លួន​ដដែល​បើ​ទោះបី​ដឹងថា​បក្ស​ខ្លួន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​លើសលុប​ក៏ដោយ​នោះ​។ លោក ស៊ុន ចាន់ថុល សមាជិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រាន់តែ​បោះឆ្នោត​ហើយ​ភ្លាម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុមហ៊ុន ចុះ​ពិនិត្យ​មើល​ដំណើរការ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤១ កំណាត់​ផ្លូវជាតិ​លេខ​៣ និង​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ភូមិសាស្ត្រ​កែប និង ខេត្ត​កំពត ដែល​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេលកន្លងមក​។​

​ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជួសជុល​កាយ​សម្រួល​បន្ទាន់​កំណាត់​ផ្លូវជាតិ​ទាំងនេះ​មុន​ពេល​បោះឆ្នោត ដើម្បី​សម្រួល​ជា​បណ្តោះអាសន្ន​ដល់​ការធ្វើដំណើរ​របស់ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត និង​ការធ្វើដំណើរ ព្រមទាំង​ដឹកជញ្ជូន​ផ្សេងៗ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នា​ឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ផ្លូវជាតិ​លេខ​៤១ កំពុង​សិក្សា​លទ្ធភាព និង​បច្ចេកទេស ដើម្បី​លើកកម្ពស់​គុណភាព​ពី​ផ្លូវ​ប្រភេទ DBST ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ AC ទាំងស្រុង សំដៅ​រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក​ក្នុង​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​។ ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​មក​បែក​គុស ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ពង្រីក ដោយ​ក្រុមហ៊ុន​ចិន ពី​ពីរ​គន្លង​ទៅ​បួន​គន្លង ៕

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!