​ភរិយា​សម្តេច ហេង សំរិន និង​រដ្ឋមន្ត្រី វង សូ​ត ដង្ហែ​ទៀន​ព្រះវស្សា និង​គ្រឿងឧបភោគ​បរិភោគ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​គិរី​សុវណ្ណ​រាម ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ លោកជំទាវ សៅ ទី ហេង​សំរិន ភរិយា​របស់​សម្តេច​ព​ញាច​ក្រី ហេង សំរិន និង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ថ្នាក់​ខេត្ត ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ដង្ហែ​ទៀន​ព្រះវស្សា និង​គ្រឿងឧបភោគ​បរិភោគ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​វត្ត​គិរី​សុវណ្ណ​រាម ហៅ​វត្ត​ថ្កូវ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​លោក វង សូ​ត អនុប្រធាន​ក្រុមការងារ​ចុះជួយ​ថ្នាក់​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ការ​ដង្ហែ​ទៀន​ព្រះវស្សា យក​មក​វេរ​ប្រគេន​ព្រះសង្ឃ​នាពេលនេះ គឺជា​ការគោរព​ប្រពៃណី​សាសនាព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​វត្ត ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង សិក្សា​រៀនសូត្រ​នូវ​គម្ពី​ធម៌​វិន័យ ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​។​

​លោក វង សូ​ត បាន​ថ្លែង​ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​ប្រទេស​ជាតិ យើង​មាន​ការអភិវឌ្ឍន៍ រីក​ចម្រើន​នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម​។​

​លោក វង សូ​ត បន្ថែមទៀតថា ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន ហើយ​ទី​អារាម គឺជា​កន្លែង​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទូទៅ​ធ្វើកា​រ​អប់រំ ទាំង​ផ្លូវកាយ​ផ្លូវចិ​ត្ត​ឲ្យ​ចេះ ធ្វើ​តែ​អំពើ​ល្អ រក្សា​វប្បធម៌ ប្រពៃណីជាតិ ឲ្យបាន​គង់វង្ស​យូរអង្វែង​៕

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!