​អាជ្ញាធរ​និង​ក្រុមការងារ​ក្នុង​ខណ្ឌ​ដូនពេញ​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ឧបាសក ពេញ តុង​ហេង

​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ទទួល​សេចក្តីជូនដំណឹង​ដ៏​សែន​ក្រៀមក្រំ លោក​សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ហេង សុខ​គង់ ព្រមទាំង​ក្រុមគ្រួសារ​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដែល ឧបាសក ពេញ តុង​ហេង អាយុ​៧៣ ឆ្នាំ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២,២៥ នាទី​រសៀល ដោយ​ជរាពាធ​។​

​សព​រក្សាទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន លោក សុខ ពេញវុ​ធ ផ្ទះ​លេខ​១៣-១៤ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ អាជ្ញាធរ​និង​ក្រុមការងារ ក្នុង​ខណ្ឌ​ដូន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ឧបាសក ពេញ តុង​ហេង ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ដឹកនាំ​ដោយ ឯកឧត្តម សួន រិនឌី អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​ជាតិ​ចុៈជួយ​ខណ្ឌដូនពេ​ញ  លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ   អញ្ជេី​ញ​ចូល​គោរព​វិញ្ញាណក្ខ័ន្ធ សព​លោក​តា​ឧបាសក ពេញ តុង​ហេង ឪពុកក្មេក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​បាន​ទទួលមរណភាព នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២,២៥ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ ដោយ​ជរាពាធ ។ មន្ត្រីរាជការ​ចំណុះ​សាលាខណ្ឌ​ដូនពេញ​មេត្តា​អញ្ជើញ​ចូលរួម​ជា​ច្រើន​កុះករ ៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!