លោក​បណ្ឌិត ប៉ែន ស៊ីម៉ន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច​

(​កំពត​)៖ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ ២០១៨​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​មាន​សមាជិក សមាជិកា​បក្ស ចូលរួម​ចំនួន​៣.២០០​នាក់​។​ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី​ជា​សមាជិក​គណបក្ស​ប្រជាជន​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​និង​ថ្នាក់​មូលដ្ឋាន​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​សមាជិក សមាជិកា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​មក​ចូលរួម​នា​ពេល​នេះ​។​លោក​បណ្ឌិត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​កសាង​នូវ​អំពើ​ល្អ​របស់​ក្រុមការងារ​គណបក្ស​ក៏ដូចជា​សមាជិក​សមាជិកា ពិសេស​បាន​ចូលរួម​កសាង​នូវ​សមិទ្ធិផល​នានា​នៅក្នុង​មូលដ្ឋាន​មាន​ការរីកចម្រើន​ឆ្លើយតប​បម្រើ​បាន​នូវ​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​បន្ត​លើកឡើង​ថា​៖​មានតែ​គណបក្ស​ប្រជាជន​តែ​មួយគត់ ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន សង្គម​ជាតិ​ពី​សង្គ្រាម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រហូតមក​ដល់​សព្វថ្ងៃ​នេះ​សន្តិភាព​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ​មាន​ពេញ​បរិបូរណ៌​លើ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខសាន្ត ជីវភាព​ក៏​មាន​ការរីកចម្រើន​សម្បូរ​សប្បាយចាប់​ពី​ទីក្រុងរ​ហូ​តដល់​ទី​ជនបទ​។​ទាំងនេះ​គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ល្អ ធ្វើ​នូវ​អំពើ​ល្អ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវ​ត្រូវរ​បស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ ព្រមទាំង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ហើយ​សមិទ្ធិផល​ទាំងនេះ​គឺ​យើង​បានមក​ពី​ញើស​ឈាម​ទៅ​ប្ដូរ​។

ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​កសាង​នូវ​អំពើ​ល្អ​បម្រើ​ជូន​ប្រជាពលរដ្ឋ​និង​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​ដើម្បី​ធ្វើដំណើរ​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​សម្រាប់​អនាគត​យើង​កូនចៅ​យើងទាំងអស់គ្នា​កាន់តែ​មាន​ជីវភាព​ធូរធារ​រីកចម្រើន​ទៅ​មុខ​បន្តទៀត​។​ជា​ពិសេស​សំដៅ​បង្កើន​ការគាំទ្រ​និង​មាន​ជំនឿ​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​និង​ឈាន​ទៅ​ទទួល​បាន​ជ័យជម្នះ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ក្រើនរំឭក​ដល់​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០​មាន​រូប​ទេវតា​ជា​សម្គាល់ ដើម្បី​គាំទ្រ​ដល់ សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍន៍ និង​រីកចម្រើន​បន្ថែម​ទៀត​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជួយ​រក្សាបាន​នូវ​សុខ សន្តិភាព និង​ស្ថេរភាព ជូន​ជាតិ​ជាតិ​មាតុភូមិ​របស់​យើង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!